តើអាចទេ កំពូលរថយន្ត SUV ថ្មីរបស់ Lexus គឺជាម៉ូឌែល LX700h? សំណួរនេះ កើតឡើងក្រោយពេលថ្មីៗនេះ គេបានឃើញពាក្យស្នើសុំម៉ាក់សម្គាល់ពាណិជ្ជកម្មរបស់ Toyota ផ្ញើទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញាកាណាដាសម្រាប់ឈ្មោះ «LX700h» ដែលវាទំនងជាអ្នកបន្តវេនពី LX600។
គួររំលឹកថា Lexus បានបញ្ចេញ LX600 កាលពីចុងឆ្នាំ២០២១ ដែលបន្តតំណែងពី LX570។ រថយន្តនេះប្រើម៉ាស៊ីន V6 Twin-Turbo ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៤០៩សេះ ដែលខ្លាំងជាង LX570 មានកម្លាំងតែ ៣៨៣សេះ។
សម្រាប់ម៉ូឌែលថ្មី LX700h ដែលប្រើ Hybrid នោះ ក៏ទំនងជាប្រើម៉ាស៊ីនដូច LX600 ដដែល ប៉ុន្តែដោយសារវានឹងបំពាក់ម៉ូទ័រអគ្គិសនីទៀតនោះ នឹងជួយបង្កើនការផលិតកម្លាំងសេះធំជាងមុន ពោលគឺប្រហែលហ្នឹង Toyota Tundra ដែរ ដែលមានកម្លាំង ៤៣៧សេះ៕