បច្ចេកវិទ្យា

ចិន ទទួលបានជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 ទៅកាន់ទីលំហ

តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 ដោយជោគជ័យ នៅម៉ោង៦និង៤១នាទីព្រឹកថ្ងៃសុក្រ ដែលបានបាញ់បង្ហោះ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយួន នៅក្នុងខេត្ត Shanxi ភាគខាងជើងនៃប្រទេសចិន ។

ផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6 B ដែលប្រើគ្រាប់រ៉ុក្កែត Long March-4C បានចូលទៅក្នុងគន្លង ដែលបានគ្រោងទុក ។

គួរបញ្ជាក់ថា ផ្កាយរណបនឹងត្រូវប្រើសម្រាប់ការធ្វើផែនទីភូមិសាស្ត្រ ការអង្កេតធនធានដី ការពិសោធន៍វិទ្យាសាស្ត្រ និងបេសកកម្មផ្សេងទៀត ។

នេះគឺជាបេសកកម្មលើកទី៤៦៥ សម្រាប់ការប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ Long March ។

គ្រាប់រ៉ុក្កែត Long March-4C បានបញ្ជូនផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6 B បានផ្ទុះចេញពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប តៃយួន នៅក្នុងខេត្ត សានស៊ី ភាគខាងជើង នៃប្រទេសចិន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top