បច្ចេកវិទ្យា

VW បានជំហាន ចូលក្នុងសង្គ្រាមតម្លៃ រថយន្តអេឡិចត្រូនិក ខណៈការប្រជែង សកលឡើងកម្តៅ

FRANKFURT ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនយក្សរបស់អាល្លឺម៉ង់ Volkswagen គ្រោងនឹងដើរ តាមការនាំមុខ របស់ក្រុមហ៊ុន Tesla ជាមួយនឹងការធ្លាក់ ចុះតម្លៃដ៏ខ្ពស់ ខណៈការប្រយុទ្ធ ដើម្បីភាពលេចធ្លោ ជាសកលផ្នែករថយន្តអគ្គិសនី កាន់តែខ្លាំងក្លា ហើយគូប្រជែងក្នុងស្រុកកំពុងប្រជែងគ្នាឆ្ពោះ ទៅមុខលើទីផ្សារ សំខាន់របស់ប្រទេសចិន ។

ម៉ូដែលរថយន្តអគ្គិសនី ID.3 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Volkswagen នឹងដាក់លក់ចាប់ពីចុងខែមីនាតម្លៃក្រោម ៤០០០០អឺរ៉ូស្មើនឹង៤២០០០ ដុល្លារ” ជាម៉ាកយីហោ VW បានប្រកាសនៅសប្តាហ៍នេះ ។ នោះគឺជាតម្លៃ ៣០០០អឺរ៉ូពីស្លាកតម្លៃ ID.3 បច្ចុប្បន្ន ដោយដាក់វាឲ្យស្មើគ្នា ជាមួយនឹងគូប្រជែង របស់អាមេរិក Tesla Model Y ដ៏ពេញនិយម ។

អ្នកខាងក្នុងឧស្សាហកម្ម មើលឃើញថា ការផ្លាស់ប្តូរនេះជាការឆ្លើយតប ដោយផ្ទាល់ទៅនឹង ការកាត់បន្ថយតម្លៃជាច្រើន លើកដោយក្រុមហ៊ុនគ្រប់គ្រង ដោយលោក Elon Musk ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងការបញ្ចុះតម្លៃរហូតដល់ ២០ ភាគរយនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ។ នៅប្រទេសអាល្លឺម៉ង់ ការលក់ របស់ក្រុមហ៊ុន Tesla បានកើនឡើងច្រើនជាង ៩០០ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ជាលទ្ធផលនៅកាលខែមករា ធ្វើឲ្យវាក្លាយជារថយន្តអេឡិចត្រូនិច លក់ដាច់បំផុតក្នុងប្រទេសនៅខែនោះ ។

នេះបើតាមអ្នកវិភាគ ឧស្សាហកម្ម Ferdinand Dudenhoeffer បាននិយាយថា ទោះបីជាក្រុមហ៊ុនម៉ាក VW ទាំង ១០ គឺជាក្រុមហ៊ុនផលិត រថយន្តអេឡិចត្រូនិកឈានមុខគេ របស់អឺរ៉ុបក្នុងឆ្នាំ ២០២២ ជាមួយនឹងរថយន្តចំនួន ៣៥២,០០០ គ្រឿងបានលក់ចេញក៏ដោយ ប៉ុន្តែការកត់សម្គាល់ដ៏ក្លាហាន របស់ក្រុមហ៊ុន Tesla បានបង្ខំឲ្យដៃរបស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ ។

លោកបានប្រាប់ AFP ថា ក្រុមហ៊ុន Volkswagen មើលឃើញថា តើការគំរាមកំហែងធំប៉ុណ្ណាពីក្រុមហ៊ុន Tesla ។ ក្រុមហ៊ុនផលិតរថយន្តនេះនឹង “គ្មានជម្រើស” ក្រៅពីចូលទៅក្នុង “សង្រ្គាមតម្លៃ” ដើម្បីការពារកន្លែងរបស់ខ្លួននៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែងយ៉ាងក្តៅ គគុកសម្រាប់រថយន្តដែលប្រើថាមពលថ្ម ទោះបីជាវាមានន័យថាប្រាក់ចំណេញ នឹងមានការប៉ះទង្គិចមួយរយៈក៏ដោយ ៕

Most Popular

To Top