បច្ចេកវិទ្យា

ក្រុមហ៊ុន Huawei អំពាវនាវឲ្យដៃគូ ផ្សព្វផ្សាយបច្ចេកវិទ្យា 5.5G

ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei Technologies Co កំពុងអំពាវនាវដល់ដៃគូនានា ដើម្បីលើកកម្ពស់ការឯកភាព ក្នុងឧស្សាហកម្ម និងការដាក់ពង្រាយពាណិជ្ជកម្ម សម្រាប់យុគសម័យ 5.5G ជាការវិវត្តន៍នៃបច្ចេកវិទ្យា 5G ។

លោក Yang Chaobin អនុប្រធានជាន់ខ្ពស់ របស់ក្រុមហ៊ុន Huawei បាននិយាយថា ការរីកចម្រើនយ៉ា ឆាប់រហ័សនៃ5G បាននាំឲ្យមានតម្រូវការ សេវាកម្មថ្មី ដែលកាន់តែសម្បូរបែប និង ស្មុគស្មាញ ហើយការផ្លាស់ប្តូរបែបនេះ ទាមទារឲ្យមានសមត្ថភាព 5G កាន់តែខ្លាំង។ លោក Yang បានបន្តថា ដោយសារ 6G នៅតែស្ថិត ក្នុងដំណាក់កាលដំបូង នៃការស្រាវជ្រាវ 5.5G គឺជាការវិវត្តន៍ចាំបាច់ និងធម្មជាតិនៃ 5G ដែលបានក្លាយជាការឯកភាព ក្នុងឧស្សាហកម្ម ។

ក្រុមហ៊ុន Huawei បានដាក់ចេញនូវលក្ខណសំខាន់ៗ ចំនួន 5 នៃយុគសម័យ 5.5G និងធន៍ 10 Gbps ទំនាក់ទំនងអន្តរសេណារីយ៉ូពេញលេញ ការយល់ឃើញ និងការទំនាក់ទំនងរួមបញ្ចូលគ្នា បណ្តាញស្វ័យព និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងបៃតង។ លោក Yang បានអំពាវនាវឲ្យ ឧស្សាហកម្មទូរគមនាគមន៍ ពិភពលោករួមគ្នាលើក កម្ពស់ ការអភិវឌ្ឍន៍ 5.5G ក្នុងវិស័យចំនួន៤ រួមទាំងការកំណត់ផ្លូវច្បាស់ លាស់សម្រាប់ស្តង់ដារ ឧស្សាហកម្ម និងយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់វិសាលគមជាមូលដ្ឋានគ្រឹះសម្រាប់បណ្តាញឥតខ្សែ ។

ក្រុមហ៊ុន Huawei និង ប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេ របស់អារ៉ាប៊ីសាអូឌីត Zain KSA បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ កាលពីខែមុនសម្រាប់គម្រោង ច្នៃប្រឌិតរួមគ្នា “5.5G City” ។ ក្រោម MoU ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការច្នៃប្រឌិត បច្ចេកវិទ្យាសម្រាប់ការវិវត្តន៍ 5.5G និងពង្រីកការផ្តល់ ដែលអាចធ្វើមាត្រដ្ឋានដល់បុគ្គល សហគ្រាស និងអតិថិជនរដ្ឋាភិបាល។
លើសពីនេះទៀត ពួកគេនឹងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបង្កើតបណ្តាញត្រួសត្រាយការវិវត្តន៍ 5.5G ជាសកល ដោយផ្តល់នូវម៉ាស៊ីនដ៏រឹងមាំ ដើម្បីសម្រេចបាននូវគោលដៅឌីជីថលនីយកម្មជាតិ ដែលមានចែងនៅក្នុង Saudi Vision 2030។ លោក Abdulrahman Al-Mufadda ប្រធានផ្នែកបច្ចេកវិទ្យា នៃ Zain KSA បាននិយាយថា ការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល ត្រូវបានធ្វើឡើងដោយការរួមបញ្ចូលគ្នា នូវការវិនិយោគបច្ចេកវិជ្ជាប្រកបដោយភាព ច្នៃប្រឌិតជាមួយនឹងការត្រួសត្រាយ ដំណោះស្រាយឌីជីថលនៅទូទាំងវិស័យ ជាច្រើន រួមទាំងកុំព្យូទ័រលើcloud បច្ចេកវិទ្យា ការគាំទ្រអាជីវកម្ម និងបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក៕

Most Popular

To Top