ក្រោយការធ្លាក់ចុះដុនដាបមួយរយៈ ក៏ដូចជាបានកាត់បន្ថយបុគ្គលិកយ៉ាងច្រើនសម្បើមនោះ ពេលនេះ Twitter បានងើបរីកលូតលាស់ឡើងវិញហើយ ដោយមានអ្នកប្រើប្រាស់បណ្តាញសង្គមយក្សនេះចំនួន ១ពាន់លាននាទីក្នុងមួយថ្ងៃ សម្រេចតាមផែនការរបស់ក្រុមហ៊ុន។
នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Elon Musk បានសរសេរបង្ហោះលើគណនីរបស់ខ្លួនថា Platform របស់ខ្លួនមួយនេះ គឺបានរីកលូតលាស់យ៉ាងឆាប់រហ័ស។ លោកបានហៅចំនួនការប្រើប្រាស់នេះថា គឺមានឥទ្ធិពលបំផុត និងចាត់ទុកខ្លួនឯងថា ជាមនុស្សឆ្លាតជាងគេលើពិភពលោក។
មហាសេដ្ឋីរូបនេះ ក៏បានឱ្យដឹងដែរថា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត Twitter នឹងផ្តល់ដំណោះស្រាយឆ្លើយតបចំពោះ Follower, គណនីដែលទទួលបានការបញ្ជាក់ និងគណនីដែលមិនទាន់ទទួលបានការបញ្ជាក់ ដែលជាជំហានដ៏សំខាន់មួយក្នុងការស្វែងយល់ពីរបៀបអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងគ្នាលើបណ្តាញសង្គមនេះ។
គួរដឹងដែរថា ចាប់ពីថ្ងៃទី២០ ខែមីនាតទៅ Twitter នឹងអនុវត្តការផ្លាស់ប្តូរប្រព័ន្ធ two-factor authentication ដែលជួយផ្តល់ស្រទាប់ការពារសុវត្ថិភាពគណនីរបស់អ្នកប្រើប្រាស់បន្ថែមទៀតដែលជា Blue Subscriber៕