បច្ចេកវិទ្យា

លោក Elon Musk ប្តេជ្ញាធ្វើការផ្លាស់ប្តូរ Twitter ដ៏ធំមួយ បន្ទាប់ពីមានការប្រឆាំង បានកើតឡើង

មេរិក ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា លោកមហាសេដ្ឋី នាសម័យបច្ចេកវិទ្យា Elon Musk បានផ្លាស់ប្តូរតំណែង របស់លោកនៅលើការប្រកាស ដ៏សំខាន់ ដែលលោកបានធ្វើនៅថ្ងៃទី ២៧ ខែមីនាកន្លងទៅនេះ ។

ជាផ្នែកមួយនៃការជួសជុល Twitter Blue របស់លោក លោក Musk បាននិយាយថា គណនី នឹងត្រូវផ្ទៀងផ្ទាត់ ដើម្បីបង្ហាញនៅផ្នែកខ្លះ សម្រាប់អ្នកនៃគេហទំព័រ Microblogging ជាបណ្តុំនៃ Tweets ដែលអ្នកប្រើប្រាស់អាចមើល ឃើញនៅពេលចូល ។

លោក Musk បានសរសេរថា ចាប់ពីថ្ងៃទី ១៥ ខែមេសា មានតែគណនីដែលបានផ្ទៀងផ្ទាត់ប៉ុណ្ណោះ នឹងមានសិទ្ធិចូលរួមក្នុងការណែនាំសម្រាប់អ្នក ។ នោះគឺជាមធ្យោបាយប្រាកដនិយមតែមួយគត់ ដើម្បីដោះស្រាយបញ្ហា AI Bot Swarms កម្រិតខ្ពស់ដែលកំពុងកាន់កាប់។
បើមិនដូច្នេះទេ វាគឺ ជាសមរភូមិដែលបាត់បង់អស់សង្ឃឹម ហើយការបោះឆ្នោតក្នុងការស្ទង់មតិ នឹងតម្រូវឲ្យមានការផ្ទៀងផ្ទាត់ សម្រាប់ហេតុផលដូចគ្នា។ ប៉ុន្តែបន្ទាប់ពីមានការ ត្អូញត្អែរជាច្រើន លោក Musk បានប្តូរគោលនយោបាយនោះនៅថ្ងៃទី ២៨ ខែមីនា ។

លោកបានសរសេរនៅលើ Twitter ថា ភ្លេចនិយាយថា គណនីដែលអ្នកតាមដាន ដោយផ្ទាល់ក៏នឹងស្ថិតនៅក្នុង For You ចាប់តាំងពីអ្នកបានស្នើ សុំពួកគេយ៉ាងច្បាស់ ។ ផ្នែក “សម្រាប់អ្នក” “For You” បង្ហាញពីការបង្ហោះសម្រាប់អ្នកប្រើប្រាស់ដែល Twitter គណនានឹងចាប់អារម្មណ៍ ដោយផ្អែកលើអាកប្បកិរិយា របស់អ្នកប្រើប្រាស់របស់ពួកគេ ៕

Most Popular

To Top