បច្ចេកវិទ្យា

Huawei នឹងមិនធ្វើឲ្យអនាគតរបស់ខ្លួន ធ្លាក់ចុះដោយការដាក់ឈ្មោះ អ្នកស្នងតំណែងនោះឡើយ

ចិន៖ លោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុ និងជាប្រធានវេននៃក្រុមហ៊ុន Huawei Technologies Co បាននិយាយថា ក្រុមហ៊ុននឹងមិនចងជោគវាសនារបស់ខ្លួន ទៅនឹងបុគ្គលតែម្នាក់នោះទេ នៅពេលសួរថា តើអ្នកណានឹងក្លាយជាអ្នកស្នងតំណែង ពីឪពុករបស់លោកស្រីគឺ Ren Zhengfei ដែលជាស្ថាបនិកក្រុមហ៊ុន Huawei យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោកស្រី Meng បានធ្វើការអត្ថាធិប្បាយ នៅក្នុងសន្និសីទកាសែតរបាយការណ៍ ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Huawei នៅទីក្រុង Shenzhen ខេត្ត Guangdong កាលពីថ្ងៃសុក្រ។ លោកស្រី Meng នឹងក្លាយជាប្រធានក្រុមហ៊ុន Huawei ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី ៣០ ខែកញ្ញា។

លោកស្រីជាប្រធានម្នាក់ ក្នុងចំណោមប្រធានបង្វិល៣របស់ក្រុមហ៊ុន។ ប្រធានបង្វិលគឺជាអ្នកដឹកនាំកំពូល របស់ Huawei ក្នុងអំឡុងពេលកាតព្វកិច្ចរបស់ពួកគេ ដែលបង្វិលរៀងរាល់៦ ខែម្តង។ លោកស្រី Meng បានបន្តថា ក្រុមហ៊ុនអនុវត្តតាមការដឹកនាំរបស់សមូហភាព ហើយច្បាប់អភិបាលកិច្ចរបស់ក្រុមហ៊ុនបានចែងយ៉ាងច្បាស់ អំពីកាលវិភាគការងារ ហើយលោកស្រី និងប្រធានវេនផ្សេងទៀត នឹងជំរុញការងាររបស់ពួកគេស្របតាម ធម្មនុញ្ញអភិបាលកិច្ច។

នៅពេលត្រូវបានសួរថា តើលោកស្រីអាចធ្វើដំណើរទៅសហរដ្ឋអាមេរិក សម្រាប់ការធ្វើដំណើរអាជីវកម្ម ឥឡូវនេះឬអត់នោះ Meng បាននិយាយថា ករណីធ្វើបត្យាប័នរបស់លោកស្រីបានបញ្ចប់ជាផ្លូវការហើយ ហើយនាងអាចធ្វើដំណើរជាធម្មតានៅពេលចាំបាច់៕ ដោយ៖លី ភីលីព

Most Popular

To Top