XDA រាយការណ៍ថា ការអាប់ដេត iOS 16.4 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ទីបំផុតធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយទៀត Google Fi 5G មានសម្រាប់អ្នកប្រើប្រាស់ iPhone ជាផ្លូវការហើយ។
ទោះបីជា iPhones បានប្រើការភ្ជាប់ 5G តាំងពី iPhone 12 ឡើងក៏ដោយ ក៏ Google Fi មិនអាចប្រើបានសម្រាប់អតិថិជនរបស់ Apple ដោយសារការចាក់សោកម្មវិធី។ ទោះជាយ៉ាងណាក៏ដោយ គណនី Twitter របស់ Google Fi បានប្រកាសជាផ្លូវការថា iPhone ដែលដំណើរការលើ iOS 16.4 ឥឡូវនេះអាចភ្ជាប់ទៅបណ្តាញ 5G របស់ក្រុមហ៊ុនបាន។
យោងតាមការប្រកាសរបស់ Google មានតែ iPhone 12 និងខ្ពស់ជាងនេះដែលដំណើរការដោយ iOS 16.4 ត្រូវបានគាំទ្រ។ Google ក៏បានផ្តល់ឱ្យអ្នកប្រើប្រាស់ iPhone នូវការណែនាំអំពីរបៀបភ្ជាប់បណ្តាញ Fi 5G ផងដែរ។
ឥឡូវនេះ Google Fi 5G មានសម្រាប់ iPhone ដែលដំណើរការដោយ iOS 16.4 ប្រសិនបើអ្នកកំពុងប្រើ iPhone 12 និងខ្ពស់ជាងនេះ អ្នកអាចភ្ជាប់ទៅ Google Fi 5G ដោយសាមញ្ញ។ ជាដំបូង សូមចូលទៅកាន់ការកំណត់ > Cellular > Cellular Data Options > Voice & Data ឬ Cellular > ចុចលើលេខ Google Fi របស់អ្នក > Voice & Data ។ ជាចុងក្រោយ សូមជ្រើសរើស 5G Auto។
អ្នករស់នៅសហរដ្ឋអាមេរិកក៏នឹងឃើញជម្រើស LTE និង 5G On នៅទីនេះផងដែរ។ Google Fi ផ្តល់ឱ្យអ្នកនូវផែនទីដើម្បីពិនិត្យមើលការគ្របដណ្តប់ 5G នៅក្នុងតំបន់របស់អ្នក៕ដោយ៖លី ភីលីព