សិង្ហបុរីជាប់ជាប្រទេស មានអ៊ីនធឺណិតអចល័ត (សំដៅលើអ៊ីនធឺណិតក្នុងអគារ ឬ តាមផ្ទះ) លឿនជាងគេក្នុងពិភពលោក។ នេះបើតាមសន្ទស្សន៍ Speedtest នៅឆ្នាំ២០២២។
បើតាមប្រភពខាងលើ អ៊ីនធឺណិតអចល័តនៅសិង្ហបុរីមានល្បឿនសរុប ២៣៤ម៉េហ្គាបៃត៍/វិនាទី។
បន្ទាប់ពីសិង្ហបុរីគឺ ប្រទេសឈីលី បន្តមកទៀតគឺ ចិន អារ៉ាបរួម ហុងកុង ហើយថៃ ដែលជាប្រទេសអាស៊ានមួយទៀត ជាប់លេខ ៦ ខាងអ៊ីនធឺណិតលឿនជាងលើលោក។
ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលមានអ៊ីនធឺណិតលឿនជាងគេលើលោក៖
១- សិង្ហបុរី៖ ២៣៤,៥៥Mbps
២- ឈីលី៖ ២២៤,៨៤Mbps
៣- ចិន៖ ២១១,៣៤Mbps
៤- រាជាណាចក្រអារ៉ាបរួម៖ ២០៧,៤១Mbps
៥- ដែនដីរដ្ឋបាលពិសេសហុងកុង៖ ២០៦,៧១Mbps
៦- ថៃ៖ ២០១,៨១Mbps
៧- បុរីក្សត្រម៉ូណាកូ៖ ២០០,៧Mbps
៨- សហរដ្ឋអាមេរិក៖ ១៩៥,៣១Mbps
៩- ដាណឺម៉ាក៖ ១៩៥,២៦Mbps
១០- អេស្ប៉ាញ៖ ១៧២,៦៧Mbps៕