បច្ចេកវិទ្យា

មក​ដឹង​ពី រយៈពេល​នៃគន្លង​របស់​ភព​ទាំង​ ៨ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ

ខាង​ក្រោម​នេះ ជា​គន្លង​របស់​ភព​ទាំង​ ៨​ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​នេះ៖

១. ភព​ពុធ៖ ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះអាទិត្យ​ក្នុង​រយៈពេល ៨៨​ថ្ងៃ​នៅ​លើ​ផែនដី និង​ ធ្វើ​ដំណើរ​ជុំ​វិញ​ខ្លួន​ឯង​រយៈពេល ៥៨​ថ្ងៃ​លើ​ផែនដី។

២. ភព​សុក្រ៖ ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះអាទិត្យ​ក្នុង​រយៈពេល ២២៥​ថ្ងៃ​នៅ​លើ​ផែនដី និង​ ធ្វើ​ដំណើរ​ជុំ​វិញ​ខ្លួន​ឯង​រយៈពេល ២៤១​ថ្ងៃ​លើ​ផែនដី។

៣. ភព​ផែនដី៖ ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះអាទិត្យ​ក្នុង​រយៈពេល ៣៦៥​ថ្ងៃ និង​ ធ្វើ​ដំណើរ​ជុំ​វិញ​ខ្លួន​ឯង​រយៈពេល ២៤​ម៉ោង។

៤. ភព​អង្គារ៖ ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះអាទិត្យ​ក្នុង​រយៈពេល ៦៨៧​ថ្ងៃ​នៅ​លើ​ផែនដី និង​ ធ្វើ​ដំណើរ​ជុំ​វិញ​ខ្លួន​ឯង​រយៈពេល ប្រហែល​ ១​ថ្ងៃ​លើ​ផែនដី។

៥. ភព​ព្រហស្បតិ៍៖ ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះអាទិត្យ​ក្នុង​រយៈពេល ១១.៩ឆ្នាំ​នៅ​លើ​ផែនដី និង​ ធ្វើ​ដំណើរ​ជុំ​វិញ​ខ្លួន​ឯង​រយៈពេល ៩.៨ម៉ោង​លើ​ផែនដី។

៦. ភព​សៅរ៍៖ ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះអាទិត្យ​ក្នុង​រយៈពេល ២៩.៥​ឆ្នាំ​នៅ​លើ​ផែនដី និង​ ធ្វើ​ដំណើរ​ជុំ​វិញ​ខ្លួន​ឯង​រយៈពេល ១០.៥ម៉ោង​លើ​ផែនដី។

៧. ភព​អ៊ុយរ៉ានូស​៖ ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះអាទិត្យ​ក្នុង​រយៈពេល ៨៤​ឆ្នាំ​នៅ​លើ​ផែនដី និង​ ធ្វើ​ដំណើរ​ជុំ​វិញ​ខ្លួន​ឯង​រយៈពេល ១៨ម៉ោង​លើ​ផែនដី។

៨. ភព​ណិបទូន​៖ ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះអាទិត្យ​ក្នុង​រយៈពេល ១៦៥​ឆ្នាំ​នៅ​លើ​ផែនដី និង​ ធ្វើ​ដំណើរ​ជុំ​វិញ​ខ្លួន​ឯង​រយៈពេល ១៩​ម៉ោង​លើ​ផែនដី៕ Source: Sabay

Most Popular

To Top