បច្ចេកវិទ្យា

លោក Elon Musk ព្រមានពីគ្រោះថ្នាក់ នៃ AI មុនពេលប្រកាស ពីគម្រោងផ្ទាល់ខ្លួន

អាមេរិក ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិ Twitter និង Tesla លោក Elon Musk បានព្រមានអ្នកមើល ពីគ្រោះថ្នាក់ នៃបញ្ញាសិប្បនិម្មិត កាលពីថ្ងៃចន្ទ បន្ទាប់មកលោកបានប្រកាសថា លោកនឹងបង្កើតវេទិកា AI ផ្ទាល់ខ្លួនរបស់លោក ដែលនឹងព្យាយាមយល់ ពីធម្មជាតិ នៃសកលលោក ។

លោក Musk បានព្រមាន អំពីហានិភ័យអាចកើតមានរបស់ AI ចំពោះមនុស្សជាតិ ដោយអះអាងថា វាអាចមានគ្រោះថ្នាក់ជាងការ រចនាយន្តហោះ ដែលគ្រប់គ្រងមិនត្រឹមត្រូវ ហើយថែមទាំងអាចបំផ្លាញ អរិយធម៌ទាំងមូលដោយខ្លួនឯងទៀតផង ។ លោក Elon Musk បានបន្តថា មនុស្សពេញវ័យ ដែលសម្លាប់កុមារសមនឹងទទួលបាន ‘គុកអស់មួយជីវិត ។

លោក Musk បានប្រាប់អ្នករៀបចំកម្មវិធី Fox News លោក Tucker Carlson ថា AI គឺមានគ្រោះថ្នាក់ជាងការនិយាយថាការរចនាយន្តហោះមិនត្រឹមត្រូវ ឬការថែទាំផលិតកម្ម ឬការផលិតរថយន្តមិនល្អ ។ លោកបានបន្ថែមថា វាមានសក្ដានុពល ទោះបីជាតិចតួចក៏ដោយ វាអាចចាត់ទុកថា ជាប្រូបាប៊ីលីតេនោះ ប៉ុន្តែវាមិនមែនជារឿងសំខាន់ និងមានសក្តានុពល នៃការបំផ្លាញអរិយធម៌ ៕

Most Popular

To Top