ភាគច្រើនបំផុតនៃអ្នកទិញ រថយន្តអគ្គិសនីមកប្រើប្រាស់ គឺបារម្ភពីអាយុកាលរបស់អាគុយ ព្រោះថាវាមានតម្លៃថ្លៃណាស់។
តែយ៉ាងណាមិញ ការបារម្ភនេះនឹងត្រូវកាត់បន្ថយមកវិញ ដោយសារតែរថយន្តអគ្គិសនីរបស់ Tesla ស្រកគុណភាពអាគុយតែបន្តិចប៉ុណ្ណោះ។
ទិន្នន័យថ្មីមួយរបស់ក្រុមហ៊ុន Tesla បានបង្ហាញថា អាគុយរបស់រថយន្ត Model S និង Model X នឹងស្រកចុះគុណភាពត្រឹមតែ ១២% បន្ទាប់ពីប្រើប្រាស់ ឬបើកបរចម្ងាយជាង ៣២ម៉ឺនគីឡូម៉ែត្រ។ វាត្រូវបានចាត់ទុកថា ជាកញ្ចប់អាគុយដែលមានអាយុកាលប្រើប្រាស់បានយូរបំផុតមួយ។
របាយការណ៍ដ៏កម្ររបស់ក្រុមហ៊ុននេះ បានបញ្ជកា់ថា ចម្ងាយបើកបរ និងអាយុកាលអាគុយ គឺជាកត្តាដែលជះឥទ្ធិពលទៅលើគុណភាពអាគុយ។
ចំណែកទិន្នន័យផ្សេងៗ ដែលបង្ហាញពីគុណភាព អាគុយដែលបំពាក់លើរថយន្ត Tesla Model 3 និង Model Y ក៏បានបង្ហាញឱ្យដឹងដែរថា ក្រោយបើកបានចម្ងាយ ១៦ម៉ឺនគីឡូម៉ែត្រ គឺស្រកចុះគុណភាពអាគុយតិចជាង ១០% និងតិចជាង ១៥% ក្រោយបើកបានចម្ងាយ ៣២ម៉ឺនគីឡូម៉ែត្រ៕


