បច្ចេកវិទ្យា

ក្មេងអាយុក្រោម ១៣ ឆ្នាំ ត្រូវហាមឃាត់ប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ សង្គមក្រោមច្បាប់ទ្វេភាគីថ្មី

វ៉ាស៊ីនតោន ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ទីបំផុតកូនៗ របស់លោកអ្នកប្រហែល ជាត្រូវដាក់ទូរស័ព្ទ របស់ពួកគេចោល បន្ទាប់ពីសមាជិកព្រឹទ្ធសភា មួយក្រុម បានណែនាំច្បាប់ ដើម្បីកំណត់ការរឹតបន្តឹងអាយុ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។

សមាជិកសភាបានណែនាំច្បាប់មួយ កាលពីថ្ងៃពុធដែលហាមឃាត់កុមារ អាយុក្រោម ១៣ ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងទាមទារការ យល់ព្រម ពីឪពុកម្តាយសម្រាប់អ្នក ដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ។ ការផ្លាស់ប្តូរនេះស្ថិត ក្នុងចំណោមកិច្ច ខិតខំប្រឹងប្រែងទ្វេភាគី ដ៏សំខាន់ដំបូងគេក្នុងសភា សម្រាប់ការរឹត បន្តឹងវេទិកាសម្រាប់កុមារ ហើយកើតឡើង បន្ទាប់ពីសមាជិកសភាថ្មីៗនេះ បានជំរុញឲ្យធ្វើវេទិកាអនឡាញ មានសុវត្ថិភាពជាងមុនសម្រាប់កុមារ រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីហាមឃាត់ TikTok និងគ្រប់គ្រង Instagram ។

ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយបានប្រាប់ USA TODAY ថា ពួកគេមានការ សង្ស័យចំពោះច្បាប់នេះ ហើយថា តើវានឹងមានប្រសិទ្ធភាព ក្នុងការដោះស្រាយកង្វល់ដែលកំពុងកើតមានយ៉ាងឆាប់ រហ័សលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់អនីតិជនដែរឬទេ ។

លោក Samuel Chapman ជាឪពុកម្តាយរបស់រដ្ឋកាលីហ្វ័រញ៉ាអាយុ ៥៨ ឆ្នាំមានកូនប្រុសអាយុ ១៦ ឆ្នាំបានស្លាប់ដោយសារថ្នាំ Fentanyl-Laced ដែលទិញតាមរយៈ Snapchat កាលឆ្នាំ២០២១ បាននិយាយថា ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទ្វេភាគីជុំវិញរឿងនេះ។ ហើយខ្ញុំគិតថា វាមានសារសំខាន់ណាស់ ក្នុងការចាប់ផ្តើមបង្កើតសម្ព័ន្ធភាព ហើយខ្ញុំគ្រាន់តែមិនឃើញ វាជាដំណោះស្រាយ ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ភាគច្រើនបានហាម ឃាត់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៣ ឆ្នាំរួចហើយ ដោយសារច្បាប់ការពារឯកជន ភាពលើអ៊ីនធើណេត របស់កុមារ ត្រូវបានគេស្គាល់ថា COPPA ទោះយ៉ាងណាក៏ដោយ វាមិនត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងទេ៕

Most Popular

To Top