វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានប្រកាសការចោទប្រកាន់លើករណីចំនួន ៥ពាក់ព័ន្ធនឹងបានធ្វើការចោទប្រកាន់ថា មានការប្រឹងប្រែងលួចបច្ចេកវិទ្យា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ រួមទាំងអតីតវិស្វករ Apple ដែលត្រូវបានចោទប្រកាន់ពីបទកំណត់គោលដៅបច្ចេកវិទ្យា របស់ក្រុមហ៊ុនលើប្រព័ន្ធស្វយ័ត រួមទាំងរថយន្តបើកបរស្វ័យប្រវត្តិផងដែរ រួចរត់គេចខ្លួនទៅប្រទេសចិន ។
ករណីទាំងនោះបានរៀបរាប់លម្អិតនៅក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងយុត្តិធម៌ដែលផ្តោតលើការចោទប្រកាន់ពាក់ព័ន្ធ នឹងការលួចសម្ងាត់ពាណិជ្ជកម្ម និងបច្ចេកវិទ្យាផ្សេងទៀត ។
ករណី២ពាក់ព័ន្ធនឹងអ្វីដែលមន្ត្រីអាមេរិកហៅថា បណ្តាញលទ្ធកម្មដែលបង្កើតឡើងដើម្បីជួយយោធា និងសេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ទទួលបានបច្ចេកវិទ្យាដ៏រសើប ។
ករណីទាំង៥ គឺជាការប្រកាសជាលើកដំបូងដោយ “កម្លាំងវាយប្រហារ” របស់សហរដ្ឋអាមេរិក ដែលបានបង្កើតឡើងនៅក្នុងខែកុម្ភៈជាផ្នែកដើម្បីការពារបច្ចេកវិទ្យាដ៏រសើប ទោះបីជាការស៊ើបអង្កេតបានចាប់ផ្តើម មុនពេលវាត្រូវបានបង្កើតឡើងក៏ដោយ ។
លោក Matt Olsen ប្រធានផ្នែកសន្តិសុខជាតិនៃក្រសួងយុត្តិធម៌បានប្រាប់ដល់អ្នកយកព័ត៌មានថា “យើងមានការប្រុងប្រយ័ត្នក្នុងការពង្រឹងច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់លំហូរនៃបច្ចេកវិទ្យាដ៏រសើបចំពោះសត្រូវបរទេសរបស់យើង”។ “យើងប្តេជ្ញាធ្វើឱ្យអស់ពីសមត្ថភាពដើម្បីការពារ ឧបករណ៍ទំនើបទាំងនេះមិនឱ្យធ្លាក់ទៅក្នុង ដៃបច្ចាមិត្តបរទេស” ។
អតីតវិស្វកររបស់ក្រុមហ៊ុន Apple ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជា Weibao Wang អាយុ៣៥ឆ្នាំ ពីមុនរស់នៅក្នុង Mountain View រដ្ឋកាលីហ្វ័រញ៉ា ហើយត្រូវបានជួលដោយក្រុមហ៊ុន Apple ក្នុងឆ្នាំ២០១៦ នេះបើយោងតាមការចោទប្រកាន់ ខែមេសាដែលមិនបានបិទកាលពីថ្ងៃអង្គារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា