បច្ចេកវិទ្យា

Apple នឹងចំណាយប្រាក់ រាប់ពាន់លានដុល្លារលើបច្ចេកវិទ្យា 5G ផលិតនៅសហរដ្ឋ អាមេរិក

អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារបានប្រកាសពីការសហការគ្នាដែល មានតម្លៃរាប់ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិក Broadcom ដើម្បីបង្កើតសមាសធាតុសម្រាប់ការតភ្ជាប់ ឥតខ្សែទៅកាន់បណ្តាញទូរគមនាគមន៍ 5G មានល្បឿនលឿន។


ក្រុមហ៊ុនផលិត iPhone មិនបានបញ្ជាក់ច្បាស់ថា ចំនួនប៉ុន្មានពាន់លានដុល្លារដែលខ្លួននឹងដាក់ចូលទៅក្នុងសម្ព័ន្ធ Broadcom នោះទេ ប៉ុន្តែបាននិយាយថា វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការវិនិយោគសម្រាប់ សេដ្ឋកិច្ចអាមេរិក។ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានសេចក្តីរំភើបរីករាយក្នុងការធ្វើការប្តេជ្ញាចិត្ត ដែលប្រើប្រាស់នូវភាពប៉ិនប្រសប់ ភាពច្នៃប្រឌិត និងស្មារតីច្នៃប្រឌិតថ្មីនៃផលិតកម្មអាមេរិក” ។


ផលិតផលទាំងអស់របស់ Apple អាស្រ័យទៅលើបច្ចេកវិទ្យាត្រូវបានវិស្វកម្ម និងសាងសង់នៅទីនេះក្នុងសហរដ្ឋអាមេរិក ហើយយើងនឹងបន្តធ្វើឲ្យការវិនិយោគរបស់យើង កាន់តែស៊ីជម្រៅសម្រាប់ សេដ្ឋកិច្ចសហរដ្ឋអាមេរិក ពីព្រោះយើងមានជំនឿដែលមិនអាចប្រកែក បានចំពោះអនាគតរបស់អាមេរិក។


នេះបើយោងតាមក្រុមហ៊ុន Apple បាននិយាយថា សម្ព័ន្ធភាពនេះនឹងរួមបញ្ចូលការរចនា និងផលិតសមាសធាតុប្រេកង់វិទ្យុដ៏ទំនើប និងផ្នែកការតភ្ជាប់ឥតខ្សែដ៏ទំនើប ផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិក ។ ក្រុមហ៊ុនបានបន្តថា បច្ចេកវិទ្យា 5G កំពុងបង្កើតអនាគតនៃគ្រឿងអេឡិចត្រូ និចសម្រាប់អ្នកប្រើប្រាស់ជំនាន់ក្រោយ ហើយ Apple កំពុងចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យនេះនៅសហរដ្ឋអាមេរិក។


នេះបើយោងតាមបច្ចេកវិទ្យា Silicon Valley titan ថា ក្រុមហ៊ុន Apple កំពុងតែឈានទៅមុខ ដើម្បីបំពេញតាមការសន្យាដែលខ្លួនបានធ្វើកាលឆ្នាំ ២០២១ ក្នុងការវិនិយោគ ៤៣០ ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ ឆ្នាំ ។ វាបាននិយាយថា ការវិនិយោគទាំងនោះ រួមមានលុយដាក់ចូល ទៅក្នុងមជ្ឈមណ្ឌលទិន្នន័យ គម្រោងដើមទុន និងអ្នកផ្គត់ផ្គង់៕

ដោយ៖លី ភីលីព

Most Popular

To Top