បច្ចេកវិទ្យា

Google Photos AI នៅតែមិនអាចដាក់ស្លាកសត្វស្វាយហ្គោរីឡា បន្ទាប់ពីមានកំហុសរើសអើងជាតិសាសន៍

អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា AI ក្នុងរយៈពេលខ្លីអាចនឹងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែវាហាក់បីដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google នៅតែមិនទាន់បានដោះស្រាយបញ្ហារយៈពេល ៨ ឆ្នាំជាមួយនឹងប្រព័ន្ធសម្គាល់រូបភាពរបស់ ព្រោះកំណត់អត្តសញ្ញាណរូបភាព របស់សត្វស្វាយហ្គោរីឡាបានត្រឹមត្រូវ។

ក្រុមហ៊ុននេះត្រូវបានរិះគន់ នៅពេលអ្នកបង្កើតកម្មវិធី Jacky Alciné បានរកឃើញប្រព័ន្ធសម្គាល់រូបភាពបានដាក់ឲ្យប្រើប្រាស់លើកម្មវិធី Photos របស់ខ្លួនកាលឆ្នាំ ២០១៥ បានដាក់ស្លាករូបថតរបស់លោក និងមិត្តរបស់លោកដោយច្រឡំថា ជាសត្វស្វាហ្គោរីឡា។

Alciné និងមិត្តរបស់លោកគឺខ្មៅ គួរឲ្យរន្ធត់ណាស់ Google បានបិទបាំងកំហុស នៃការរើសអើងជាតិសាសន៍យ៉ាងឆាប់រហ័ស ដោយរារាំងសមត្ថភាពរបស់កម្មវិធី ក្នុងការដាក់ស្លាករូបភាពរបស់សត្វស្វាហ្គោរីឡា។

៨ ឆ្នាំក្រោយមក កំហុសនៅតែមិនត្រូវបានជួសជុលឲ្យបានត្រឹមត្រូវ។

ការពិសោធន៍ដែលធ្វើឡើងដោយកាសែត New York Times បានរកឃើញថា អ្នកប្រើប្រាស់អាចស្វែងរករូបថតរបស់ពួកគេតាមប្រភេទសត្វផ្សេងៗ ដូចជាសត្វឆ្មា និងសត្វកង់ហ្គូរូ ប៉ុន្តែមិនមែនសម្រាប់សត្វស្វា ហ្គោរីឡា បាប៊ុន ស្វាស៊ីប៉ានហ្សី អូរ៉ង់ហ្គូតាន់ និងស្វានោះទេ។

កម្មវិធី Photos នៅតែរក្សាការបិទស្លាករូបភាពរបស់សត្វព្រូន។

វាមិនច្បាស់ទេថា តើក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហានេះបានទេ ឬប្រសិនបើលក្ខណៈពិសេសនេះមានភាពចម្រូងចម្រាស ឬប្រថុយប្រថានក្នុងការដាក់ឲ្យប្រើប្រាស់ និងគួរឲ្យចាប់អារម្មណ៍ កម្មវិធីរូបថតរបស់ Apple និងកម្មវិធីផ្ទុកទិន្នន័យ OneDrive របស់ Microsoft ក៏មានកំហុសដូចគ្នាដែរ ខណៈ Amazon Photos មានទំនោរដាក់ឈ្មោះសត្វប្រភេទផ្សេងទៀតថាជាសត្វស្វាហ្គោរីឡា។

លោក Alciné បាននិយាយថា លោកមានការខកចិត្តដែល Google មិនបានដោះស្រាយបញ្ហានេះ។

ខ្ញុំនឹងគ្មានជំនឿលើ AI នេះជារៀងរហូត៕ ដោយ៖លី ភីលីព

Most Popular

To Top