បច្ចេកវិទ្យា

បេសកកម្ម អវកាសឯកជន SpaceX បានធ្លាក់ចុះជាមួយការ បង្កើតប្រវត្តិសាស្ត្រថ្មី

រដ្ឋផ្លរីដា ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា យានអវកាស SpaceX ដឹកអវកាសយានិក អារ៉ាប៊ីសាអូឌីត ២ នាក់ និងជនជាតិអាមេរិក ២ នាក់បានធ្លាក់ចេញពីឆ្នេរនៃរដ្ឋផ្លរីដា ដោយបញ្ចប់បេសកកម្មឯកជនទី ២ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ។

នាវិកនេះ ពិតជាបានធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គឺនាង Rayyanah Barnawi ជាស្ត្រីជនជាតិអារ៉ាប់ដំបូងគេដែលបានទៅទីអវកាស មិត្តរួមជាតិ Ali Al-Qarni និងជនជាតិអាមេរិក Peggy Whitson និង John Shoffner បានគ្រវីដៃយ៉ាងសប្បាយរីករាយទៅកាន់កាមេរ៉ា បន្ទាប់ពីបើកទ្វារនៅលើ Crew Dragon របស់ពួកគេកាលពីយប់ថ្ងៃអង្គារ ។

យន្តដែលដឹកពួកគេលោតឆ័ត្រ យោងចូលឈូងសមុទ្រម៉ិកស៊ិក ពីឆ្នេរសមុទ្រប៉ាណាម៉ា រដ្ឋផ្លរីដាជាកន្លែង ដែលពួកគេ ធ្លាក់ចូលទឹក ។ បន្ទាប់មកពួកគេត្រូវ បានជួយចេញពីយានអវកាស ដោយជើង របស់ពួកគេមិន ស្ថិតស្ថេរ បន្ទាប់ពីចំណាយពេល៨ថ្ងៃ នៅលើគន្លងគោចរ ដូចដែលបានឃើញ នៅលើខ្សែវីដេអូ ដែលផ្តល់ដោយ Axiom Space បានចាត់ចែង បេសកកម្មជាមួយ NASA ។

លោក Bill Nelson ប្រធាន NASA បានបង្ហោះលើ Twitter ដោយបានសរសេរថា សូមស្វាគមន៍មកកាន់ផែនដីវិញ! ។ Axiom Space បាននិយាយក្នុងសេចក្តីថ្លែងការណ៍ មួយថា នាវិកទាំង ៤ នាក់បានធ្វើការពិសោធន៍ស្រាវជ្រាវ ជាង២០ហើយបានបម្រើការជាប្រធាន បទស្រាវជ្រាវដើម្បីយល់កាន់ តែច្បាស់ អំពីផលប៉ះពាល់នៃមីក្រូ ទំនាញលើរាងកាយមនុស្ស និងដើម្បីបង្កើតបច្ចេកវិទ្យា ដែលអាចជួយដល់ការហោះហើរអវកាស របស់មនុស្សនាពេលអនាគត ។

នាវិក Axiom Mission 2 (Ax-2) បានហោះឡើងលើរ៉ុក្កែត SpaceX Falcon 9 ពីមជ្ឈមណ្ឌលអវកាស Kennedy នៅ Cape Canaveral នៅថ្ងៃទី២១ ខែឧសភា ៕

Most Popular

To Top