បច្ចេកវិទ្យា

ក្រុមហ៊ុន Apple គ្រោងនឹងបង្កើនការផលិតទូរស័ព្ទ iPhone នៅក្នុងប្រទេសឥណ្ឌា

ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ថា ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple Foxconn នឹងចាប់ផ្តើមផលិតទូរស័ព្ទ iPhone នៅរដ្ឋ Karnataka ភាគខាងត្បូង ប្រទេសឥណ្ឌា នៅក្នុងខែមេសា ឆ្នាំក្រោយ ។ គួរបញ្ជាក់ថា គម្រោងការនេះនឹងបង្កើត ការងារបានប្រមាណ៥០.០០០កន្លែង ។

ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានផលិតទូរស័ព្ទភាគច្រើនរបស់ក្រុមហ៊ុន Apple ។

ក្រុមហ៊ុននេះបាននឹងកំពុងផលិតទូរស័ព្ទ iPhone ជំនាន់ចាស់នៅកន្លែងមួយនៅក្នុងរដ្ឋ Tamil Nadu ដែលនៅជិតខាងចាប់តាំងពីឆ្នាំ២០១៧ ។

គួររំលឹកថា កាលពីខែមុន ក្រុមហ៊ុននេះបានប្រកាសថា ខ្លួនបានទិញដីទំហំ១,២គីឡូម៉ែត្រក្រឡា នៅជិតទីក្រុង Bengaluru ក្នុងរដ្ឋ Karnataka ។

បើយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Foxconn គ្រោងនឹងវិនិយោគដែលមានទឹកប្រាក់៧០០លានដុល្លារ លើរោងចក្រថ្មីមួយនៅក្នុងរដ្ឋនេះ ។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាល Karnataka បានឲ្យដឹងថា គម្រោងការនេះមានតម្លៃ១,៥៩ពាន់លានដុល្លារ ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា ដីសម្រាប់រោងចក្រនឹងត្រូវប្រគល់ឱ្យក្រុមហ៊ុននៅថ្ងៃទី១ ខែកក្កដា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top