បច្ចេកវិទ្យា

Apple គ្រោងធ្វើការលក់រាយខ្នាតយក្ស ជាមួយហាងថ្មីនៅទូទាំងប្រទេសចិន និងសហរដ្ឋអាមេរិក

អាមេរិក ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple Inc កំពុងធ្វើការលើផែនការពង្រីក និងធ្វើឲ្យខ្សែសង្វាក់លក់រាយរបស់ខ្លួន ឡើងវិញក្នុងគោលបំណងជំរុញឲ្យកាន់តែជ្រៅទៅក្នុងប្រទេសចិន និងផ្នែកផ្សេងទៀតនៃអាស៊ី ខណៈការជួសជុលទីតាំងបានបង្កើតឡើងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

នេះបើយោងតាមមនុស្សមានចំណេះដឹងអំពីការពិភាក្សានេះបានឲ្យដឹងថា រហូតមកដល់ឆ្នាំ ២០២៧ ក្រុមហ៊ុនផលិត iPhone កំពុងពិភាក្សាអំពីការបើកហាងថ្មីចំនួន ១៥ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ទីតាំងចំនួន ៥ នៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងហាងចំនួន ៤ បន្ថែមទៀតនៅសហរដ្ឋអាមេរិក និងកាណាដា ។

មនុស្សសុំមិនបញ្ចេញអត្តសញ្ញាណដោយសារតែបញ្ហានេះ គឺជារឿងឯកជនបាននិយាយថា ក្រុមហ៊ុនក៏មានបំណងសម្រាប់ហាងកែលម្អ ឬផ្លាស់ប្តូរទីតាំងចំនួន ៦ នៅអាស៊ី ៩ នៅអឺរ៉ុប និង ១៣ នៅអាមេរិកខាងជើង ។

សរុបមកក្រុមហ៊ុនកំពុងស្នើសុំហាងថ្មី ផ្លាស់ប្តូរទីតាំង ឬជួសជុលឡើងវិញចំនួន ៥៣ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។

Apple សម្លឹងមើលការនាំយក នូវភាពស្រស់ស្រាយសម្រាប់ប្រតិបត្តិការលក់រាយមានអាយុ ២២ ឆ្នាំរបស់ខ្លួនជាខ្សែសង្វាក់ដ៏គួរឲ្យគោរពបំផុតមួយរបស់ពិភពលោក ប៉ុន្តែថែមទាំងបានប្រឈមមុខនឹងបញ្ហារាតត្បាត បញ្ហាសេវាកម្មអតិថិជន និងចលាចលកម្លាំងពលកម្មក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

គំនិតនេះគឺដើម្បីកសាងម៉ាកយីហោរបស់ក្រុមហ៊ុន Apple នៅលើទីផ្សាររីកចម្រើន ដូចជាប្រទេសឥណ្ឌា ខណៈនឹងផ្តល់ឲ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក និងអឺរ៉ុប នូវបទពិសោធន៍កាន់តែប្រសើរឡើង។

យោងតាមមនុស្សបានឲ្យដឹងថា ហាងថ្មីដែលគួរឲ្យកត់សម្គាល់បំផុតកំពុងពិភាក្សា ឬកំពុងអភិវឌ្ឍរួមមានកន្លែងចំនួន៣នៅប្រទេសឥណ្ឌា ជាទីតាំងដំបូងរបស់ក្រុមហ៊ុនក្នុងប្រទេសម៉ាឡេស៊ី និងការធ្វើឲ្យប្រសើរឡើងទៅទីតាំងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Apple ក្នុងតំបន់ផ្សារទំនើប Opera នៃទីក្រុងប៉ារីស។

វាក៏នឹងបើកហាងឆាប់ៗនេះនៅស្ថានីយ៍ថាមពល Battersea ក្នុងទីក្រុងឡុងដ៍ ដោយទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ហើយកំពុងរៀបចំផែនការបន្ថែមទីតាំងនៅ Miami ហើយមានហាងលក់កំពូលមួយគ្រោងសម្រាប់ Jing’an Temple Plaza ក្នុងទីក្រុងសៀងហៃ៕ ដោយ៖លី ភីលីព

Most Popular

To Top