តូក្យូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃអង្គារបានអនុម័ត ការកែប្រែផែនការ របស់ប្រទេសនេះ សម្រាប់ការប្រើប្រាស់អ៊ីដ្រូសែន បន្ថែមទៀតជាឥន្ធនៈជាផ្នែក នៃកិច្ចប្រឹងប្រែង ដើម្បីកាត់បន្ថយ ការបញ្ចេញកាបូន ។
ផែនការនេះ កំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការបង្កើន ការផ្គត់ផ្គង់ប្រចាំឆ្នាំចំនួន ៦ ដងពីកម្រិតបច្ចុប្បន្នដល់ ១២ លានតោននៅឆ្នាំ ២០៤០ ។ វាក៏សន្យាផ្តល់មូលនិធិទឹកប្រាក់ចំនួន ១៥ ពាន់ពាន់លានយ៉េន ពីប្រភពឯកជន និងសាធារណៈ ដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលទាក់ទងនឹងអ៊ីដ្រូសែន ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ ។
យុទ្ធសាស្ត្រគ្មានសារធាតុកាបូន របស់ប្រទេសជប៉ុនផ្តោតលើការប្រើប្រាស់ត្រូវគេហៅថា ធ្យូងថ្មស្អាត អ៊ីដ្រូសែន និងថាមពលនុយក្លេអ៊ែរ ដើម្បីភ្ជាប់ការផ្លាស់ប្តូរ របស់ខ្លួនទៅជា ថាមពលកកើតឡើងវិញ ។ សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសន្តិសុខ ថាមពល និងធ្វើឲ្យកិច្ចខិត ខំប្រឹងប្រែង នោះមានភាពស្មុគស្មាញ ប៉ុន្តែបណ្តាប្រទេសលោកខាងលិច ជឿនលឿនផ្សេងទៀត កំពុងជំរុញឲ្យមានការទទួលយក ថាមពលកកើតឡើងវិញឱ្យបានលឿន ដូចជាព្រះអាទិត្យ ខ្យល់ និងកម្ដៅផែនដី ។
រហូតមកដល់ពេលនេះ ប្រទេសជប៉ុនកំពុងពឹងផ្អែកលើអ៊ីដ្រូសែន ដែលផលិតជាចម្បងដោយប្រើឥន្ធនៈហ្វូស៊ីល។ អ្នកជំនាញខ្លះនិយាយថា យុទ្ធសាស្រ្តដូចជាការធ្វើពាណិជ្ជកម្ម ការប្រើប្រាស់អ៊ីដ្រូសែន និងអាម៉ូញាក់ ភាគច្រើនផ្តល់ផលប្រយោជន៍ ដល់អាជីវកម្មធំៗ និងឧស្សាហកម្មធំៗ ត្រូវបានបណ្តាក់ទុនយ៉ាងច្រើននៅក្នុងបច្ចេកវិទ្យាផ្អែកលើឥន្ធនៈហ្វូស៊ីល ហើយមានអំណាចលើគោលនយោបាយ របស់រដ្ឋាភិបាល ។
ផែនការបានកែសម្រួលផ្តល់អាទិភាពលើវិស័យយុទ្ធសាស្ត្រចំនួន៩ រួមទាំងការអភិវឌ្ឍន៍ឧបករណ៍អេឡិចត្រូលីតទឹក ថ្មផ្ទុកប្រេងឥន្ធនៈ និងនាវាដឹកប្រេងដែលមានទំហំធំសម្រាប់ដឹកជញ្ជូនអ៊ីដ្រូសែន។ចំណែក ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បាននិយាយ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា
អ៊ីដ្រូសែនគឺជាវិស័យឧស្សាហកម្មអាច ធ្វើឲ្យសម្រេចបាន៣ដង នៃការគ្មានសារធាតុកាបូនការផ្គត់ផ្គង់ ថាមពលមានស្ថេរភាព និងកំណើនសេដ្ឋកិច្ចក្នុង រយៈពេលតែមួយ។ យើងនឹងលើកកម្ពស់ (អ៊ីដ្រូសែន) ក្នុងទ្រង់ទ្រាយធំ ទាំងតម្រូវការ និងការផ្គត់ផ្គង់ ៕