បច្ចេកវិទ្យា

បណ្តាញសង្គម WhatsApp ចាប់ផ្តើមការផ្សាយពី Channels មួយទៅច្រើន

សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា WhatsApp កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមអនុញ្ញាត ឲ្យស្ថាប័នជ្រើសរើស សាកល្បងមុខងារថ្មីមួយហៅថា Channels ធ្វើឲ្យពួកគេផ្សាយ ទៅកាន់អ្នកតាមដាន លើសេវាផ្ញើសារដ៏ពេញនិយម ដែលជាកម្មសិទ្ធិរបស់ Meta ។

ការបង្ហាញខ្លួនលើកដំបូងនេះ កើតឡើងនៅពេលភ្នាក់ងារ និងអង្គការជាច្រើនមានការ មិនពេញចិត្តជាមួយនឹង Twitter ដែលគ្រប់គ្រងដោយលោក Elon Musk ក្នុងការប្រឈមមុខ នឹងថ្លៃសេវា បញ្ហាប្រតិបត្តិការ និងការសម្របសម្រួលមាតិកា ត្រឡប់មកវិញយ៉ាងខ្លាំង ។

Meta បានពណ៌នា Channels ថា ជាវិធីសាមញ្ញអាចទុកចិត្តបាន និងឯកជនដើម្បីទទួលព័ត៌មានថ្មីៗសំខាន់ៗពីមនុស្ស និងអង្គការនានានៅលើ WhatsApp ។ វីដេអូដែលចែករម្លែកដោយ Meta បានបង្ហាញពីសក្តានុពលសម្រាប់ Channels ធ្វើឲ្យមនុស្សទាន់សម័យអំពីលទ្ធផលប្រណាំង លទ្ធផលការប្រកួតបាល់ទាត់ អាកាសធាតុ និងចរាចរណ៍ ហើយថែមទាំងចែករម្លែកគន្លឹះធ្វើម្ហូប ឬជួសជុលផ្ទះទៀតផង។

Meta បាននិយាយលើសារបង្ហោះថា យើងគិតថាពេលវេលា គឺត្រឹមត្រូវដើម្បីណែនាំឧបករណ៍ផ្សាយដ៏សាមញ្ញគួរឲ្យទុកចិត្ត និងឯកជន។ Meta បានបន្តថា អាទិភាពរបស់ WhatsApp នឹងបន្ត គឺការផ្ញើសារឯកជន ប៉ុន្តែអ្នកប្រើប្រាស់បានស្នើសុំមុខងារមួយដូចជា Channels ជាច្រើនឆ្នាំមកហើយ។
WhatsApp ត្រូវបានគេស្គាល់ថា សម្រាប់ការអ៊ិនគ្រីបដែលការពារប្រឆាំងនឹងការលួចស្តាប់ ។ វេទិកានេះមានអ្នកប្រើប្រាស់ជាង ២ ពាន់លាននាក់នៅជុំវិញ ពិភពលោកប្រើប្រាស់ WhatsApp ។ ចំណែកMeta បានអះអាងថា ខ្លួនកំពុងស្វែងរកជម្រើស នៃការធ្វើឲ្យបណ្តាញអ៊ីនគ្រីប មានសម្រាប់ក្រុមដូចជាអង្គការ មិនរកប្រាក់ចំណេញ ឬអង្គការសុខភាព ដែលកម្រិតនៃសុវត្ថិភាព នោះប្រហែលជាត្រូវការ ។

ប៉ុស្តិ៍ត្រូវបានពិពណ៌នាថា ជាឧបករណ៍ផ្សាយមួយផ្លូវ ដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្រងគណនីផ្ញើសារ រូបថត វីដេអូ ស្ទីគ័រ និងការស្ទង់មតិ។ យោងតាម Meta បានឲ្យដឹងថា ដៃគូនៃការបើកដំណើរការជាសកលរួមមាន គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ និងអង្គការសុខភាពពិភពលោក ក៏ដូចជាក្លិបបាល់ទាត់ FC Barcelona និង Manchester City ។

ទីតានបច្ចេកវិទ្យា Silicon Valley បាននិយាយថា ខ្លួនគ្រោងនឹងពង្រីកភាពអាចរកបាននៃ Channels ជាបណ្តើរៗនៅក្នុងប៉ុន្មានខែខាងមុខ៕

Most Popular

To Top