ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនាថា ក្នុងអំឡុងពេលនៃការបាញ់បង្ហោះ យានអវកាសនាពេលថ្មីៗនេះ ប្រទេសចិន បានសាកល្បងប្រព័ន្ធឆ័ត្រយោងអាចជួយណែនាំគ្រាប់រ៉ុក្កែត ដែលធ្លាក់ចូលទៅក្នុងតំបន់គោលដៅ បានយ៉ាងងាយស្រួលបំផុត។
ប្រព័ន្ធនេះត្រូវបានប្រើប្រាស់ នៅលើរ៉ុក្កែត Long March-3B ដែលដឹកផ្កាយរណបរុករក BeiDou ទៅកាន់គន្លងតារាវិថីកាលពីថ្ងៃទី ១៧ ឧសភា ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត Sichuan ។ បង្កើតឡើងដោយសាលាបណ្ឌិតសភា ឆ័ត្រយោងបាននាំយកឧបករណ៍ ជំរុញគ្រាប់រ៉ុក្កែត ទៅកាន់ទីតាំងបានកំណត់ទុកជាមុន ដោយធ្វើឲ្យតំបន់ចុះចតតូចចង្អៀត ប្រហែល ៨០ ភាគរយ។
រចនាឡើងដើម្បីផ្តល់នូវ ការគ្រប់គ្រងច្បាស់លាស់បន្ថែមទៀតលើកន្លែងដែលគ្រាប់រ៉ុក្កែតចុះចត ប្រព័ន្ធអាចបើកប៉ារ៉ាហ្វីលរបស់វាដោយស្វ័យប្រវត្តិ នៅកម្ពស់ជាក់លាក់មួយ ដែលនាំអ្នកជំរុញត្រឡប់ទៅតំបន់ចុះចត ដែលបានប៉ាន់ស្មាន។
ទីតាំងបាញ់បង្ហោះសំខាន់ៗ របស់ចិនភាគច្រើន ស្ថិតនៅក្នុងដីជ្រៅ មានន័យថា ការការពារផ្នែករ៉ុក្កែត ធ្លាក់ពីការចុះចតដោយមិនអាចទាយទុកជាមុនបាន ជាពិសេសនៅតំបន់មានសកម្មភាពមនុស្ស បានក្លាយជាកិច្ចការបន្ទាន់ សម្រាប់អ្នកវិទ្យាសាស្ត្រ៕ ដោយ៖លី ភីលីព