បច្ចេកវិទ្យា

មេ Facebook កំពុងបង្កើតកម្មវិធី បណ្តាញសង្គមថ្មី ដើម្បីប្រកួតប្រជែងនឹង Twitter របស់ Elon Musk

ក្រុមហ៊ុន Meta បានបង្ហាញផែនការ ដល់ទៅបុគ្គលិករបស់ខ្លួន នូវកម្មវិធីបណ្តាញសង្គមថ្មីមួយ ដែលត្រូវបានរចនាឡើង ដើម្បីប្រកួតប្រជែងជាមួយ Twitter ។

កម្មវិធីថ្មីរបស់ Meta អាចអនុញ្ញាត ឱ្យអ្នកប្រើតាមដានគណនី ដែលពួកគេតាមដានរួចហើយនៅលើ Instagram ដែលជាកម្មវិធីចែករំលែក រូបភាពរបស់ Meta ។ អ្នកនាំពាក្យ Meta បានបញ្ជាក់ប្រាប់ BBC ថាកម្មវិធីថ្មី នេះកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ។

ពួកគេបាននិយាយថា “យើងកំពុងស្វែងរកបណ្តាញសង្គម ដាច់ដោយឡែកមួយ សម្រាប់ការចែករំលែកបច្ចុប្បន្នភាព ក្នុងទម្រង់ជាអត្ថបទ” ។ “យើងជឿថា មានឱកាសមួយ សម្រាប់កន្លែង ដាច់ដោយ ឡែកដែលអ្នកបង្កើត និងបុគ្គលសាធារណៈ អាចចែករំលែកព័ត៌មានថ្មីៗ ទាន់ពេលអំពីចំណាប់ អារម្មណ៍របស់ពួកគេ ។” ប្រធានផ្នែកផលិតផល របស់ Meta លោក Chris Cox បាននិយាយថា ការសរសេរកូដកំពុងដំណើរការ ដើម្បីបង្កើតកម្មវិធីថ្មីនេះ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មួយនេះ មានគោលបំណង បញ្ចេញ វាក្នុងពេលឆាប់ៗនេះ បើទោះបីជាមិនមាន កាលបរិច្ឆេទច្បាស់លាស់ណា មួយត្រូវបានផ្តល់ឱ្យក៏ដោយ ។ មានការរំពឹងទុកខ្លះថា វាអាចនៅដើមចុងខែមិថុនា ឆ្នាំ ២០២៣នេះ។

ប្រភពនៅក្នុងក្រុមហ៊ុន បានប្រាប់ BBC ថារូបថតអេក្រង់នៃផ្ទៃ interface របស់កម្មវិធីថ្មីនេះ បានលេចធ្លាយ គឺពិតប្រាកដ។ បណ្តាញសង្គមថ្មីរបស់ក្រុមហ៊ុន Meta នេះ អាចក្លាយជាគូប្រជែង ធំជាងជាមួយ Twitter របស់ Elon Musk ។ ប៉ុន្តែសហគមន៍ នៃអ្នកប្រើប្រាស់ Instagram គឺធំសម្បើម។ Meta និយាយថាវាមានអ្នកប្រើប្រាស់ប្រហែល 2 ពាន់លាននាក់ ហើយមនុស្សប្រមាណ 300 លាននាក់ ដែលត្រូវបានគេជឿថា ប្រើ Twitter។ ប្រសិនបើគិតចំនួន តែ 25% នៃអ្នកប្រើប្រាស់ Instagram ហើយចូលមកប្រើកម្មវិធីថ្មីរបស់ Meta នោះចំនួន នៃប្រើកម្មវិធីថ្មីនេះ នឹងមានការហក់ឡើង ខ្ពស់មួយរំពេច។ នៅក្រោមការគ្រប់គ្រង់ របស់លោក Elon Musk បណ្តាញសង្កម Twitter ឥឡូវនេះមាន “ព័ត៌មានមិនពិត តិចជាងមុនច្រើន” ចាប់តាំងពីមហាសេដ្ឋីរូបនេះ បានចូលកាន់តំណែង ក្នុងខែតុលា ឆ្នាំ ២០២២កន្លងទៅ ៕

Most Popular

To Top