Linda Yaccarino និយាយថាគោលដៅរបស់ Twitter គឺដើម្បីក្លាយជា ប្រភពព័ត៌មាន ពិតប្រាកដ អាចជឿទុកចិត្តបាន របស់ពិភពលោក ដែលនេះជាអ្វីដែលអ្នកស្រី បានថ្លែងទៅកាន់បុគ្គលិករបស់ Twitter ក្នុងនាមជា CEO។
CEO ថ្មីរបស់ Twitter អ្នកស្រី Linda Yaccarino បាន ផ្ញើ Email ដំបូងរបស់អ្នកស្រីទៅកាន់បុគ្គលិក Twitter ដែលមានចំណងជើងថា “Building Twitter 2.0 Together” ។
លោកស្រី បានសរសេរថា “ពីការរុករកអវកាសដល់យានជំនិះអគ្គិសនី Elon Musk ដឹងថាវិស័យទាំងនេះត្រូវការការផ្លាស់ប្តូរ ដូច្នេះលោកបានធ្វើវា”។
លោកស្រីបន្តថា “នាពេលថ្មីៗនេះ វាកាន់តែច្បាស់ថា Twitter ត្រូវការការផ្លាស់ប្តូរ ដើម្បីឆ្ពោះទៅមុខ តាមរយៈការផ្លាស់ប្តូរព័ត៌មានដែលមិនពិត និងការសន្ទនាបើកចំហអំពីអ្វីដែលសំខាន់បំផុតសម្រាប់យើង”។
លោកស្រី Yaccarino ធ្លាប់បានបម្រើការងារនៅក្នុងវិស័យផ្សាយពាណិជ្ជកម្មយូរមកហើយ ដោយធ្លាប់បានដឹកនាំការលក់ផ្សាយពាណិជ្ជកម្ម សម្រាប់ NBCUniversal ។
ដោយឡែក លោក Elon Musk បាននិយាយថា លោកនឹងបន្តមើលការខុសត្រូវលើផលិតផល និងក្រុមវិស្វករ software របស់ Twitter ខណៈពេលដែលលោកស្រី Yaccarino នឹងដឹកនាំអ្វីៗផ្សេងទៀត។
ភារកិច្ចចម្បងរបស់លោកស្រី គឺការកសាងឡើងវិញនូវអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ Twitter ដែលបានដួលរលំចាប់តាំងពី Elon Musk ចូលកាន់តំណែង៕
ប្រភព៖.sabay.