បច្ចេកវិទ្យា

Update៖ រុស្ស៊ី ចាប់ផ្តើមនាំប្រេងចេញទៅកាន់ប៉ាគីស្ថាន ដោយឯកភាពយករូបិយបណ្ណចិន ធ្វើការទូទាត់

ឥស្លាម៉ាបាដ ៖ សម្លេងសហរដ្ឋអាមេរិក ហៅកាត់ VOA បានផ្សព្វផ្សាយនៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៣ថា រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនបានចាប់ផ្តើមនាំចេញប្រេងទៅកាន់ប្រទេសប៉ាគីស្ថាន ហើយបានយល់ព្រមទទួលយករូបិយប័ណ្ណចិន សម្រាប់ធ្វើការទូទាត់ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសអាស៊ីខាងត្បូង មិនទទួលបានការបញ្ចុះតម្លៃផ្តាច់មុខលើកិច្ចព្រមព្រៀងទិញឡើយ ។

គួររំលឹកថា លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានប្រកាសកាលពីថ្ងៃអាទិត្យថា “ទំនិញដឹកជញ្ជូនប្រេងឆៅបញ្ចុះតម្លៃរបស់រុស្ស៊ី” ដំបូងបានមកដល់ហើយ និងដឹកជញ្ជូននៅកំពង់ផែក្នុងទីក្រុង ខារ៉ាឈី ដែលស្ថិតនៅភាគខាងត្បូងប្រទេស ។

លោក Sharif បានចាត់ទុកការដឹកជញ្ជូននេះថា ជា “ការចាប់ផ្តើមនៃទំនាក់ទំនងថ្មី” រវាងទីក្រុងឥស្លាម៉ាបាដ និងទីក្រុងម៉ូស្គូ ។

រដ្ឋមន្ត្រីក្រសួងប្រេងរបស់លោកក្រោយមកបានបង្ហាញថា ប្រទេសប៉ាគីស្ថាន បានចំណាយប្រាក់យ័នសម្រាប់ការនាំចូលប្រេងឆៅពីរដ្ឋាភិបាល ទៅរដ្ឋាភិបាលដំបូងរបស់រុស្ស៊ី ។

លោក Nikolai Shulginov រដ្ឋមន្ត្រីថាមពលរុស្ស៊ី បានលើកឡើងថា មិនមានការកាត់បន្ថយតម្លៃណាមួយសម្រាប់ប៉ាគីស្ថាននោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top