ស្របពេលដែលក្រុមហ៊ុនធំ នៅលើពិភពលោក កំពុងសម្រុកអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យា AI ក្រុមហ៊ុន Meta បានប្រកាសថា ខ្លួនកំពុងតែអភិវឌ្ឍន៍ លើកម្មវិធីមួយឈ្មោះ Voicebox។
កម្មវិធី Voicebox ត្រូវបានក្រុមហ៊ុន Meta ឱ្យដឹងថាជាបច្ចេកវិទ្យា AI មួយដែលវាមានសមត្ថភាព អាចធ្វើការបានច្រើនយ៉ាងពាក់ព័ន្ធនឹង សំឡេង។ ក្រុមហ៊ុនដែលជាមេធំរបស់ Facebook នេះ បានបញ្ជាក់ថា កម្មវិធី Vociebox ជាផ្នែកមួយដែលស្ថិតនៅក្នុង គម្រោងការងារស្រាវជ្រាវផ្នែក AI របស់ខ្លួន។

ក្រុមហ៊ុន Meta បានអះអាងថាកម្មវិធី Voicebox មានមុខងារសំខាន់ៗចំនួន ៤ ដូចជា ៖
-In-context text-to-speech ៖ មុខងារនេះប្រើសំឡេងខ្លីប្រហែល ២ វិនាទី ហើយបង្កើត ជាស្តាយសំឡេងមួយ ដើម្បីប្រើនៅក្នុងទម្រង់បំប្លែង ពីអត្ថបទទៅជាការអានជាសំឡេង ។
-Speech editing and noise reduction ៖ មុខងារនេះ អាចបង្កើតឡើងវិញ នៅត្រង់ចំណុចសំឡេង ដែលត្រូវបានរំខានដោយសំឡេង លងចូលពីខាងក្រៅ ឫ អាចជំនួសពាក្យ ដែលអានខ្វះហើយចង់បន្ថែមចូល ដោយមិនចាំបាច់ទៅថតសំឡេងឡើង វិញម្តងទៀតនោះទេ
-Cross-lingual style transfer ៖ មុខងានេះ អាចបង្កើតជាស្តាយនៃការអានអត្ថបទមួយ ហើយបំប្លែងវាឱ្យអានជាភាសា អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ប៉ូឡូញ និង ព័រទុយហ្គាល់។
-Diverse speech sampling ៖ មុខងារនេះ ប្រើទិន្នន័យចម្រុះ ដើម្បីបង្កើតជាការនិយាយរបស់មនុស្ស នៅក្នុងរបៀបឫស្តាយ កាន់តែច្រើន នៅក្នុង ៦ ភាសាដែលបានរៀបរាប់ខាងលើ ។
