មុខងារថ្មីៗ ចំនួន ៤ ដែល Apple បានបញ្ចូល នឹងមាននៅក្នុង AirDrop ដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS 17។
AirDrop នៅលើ iOS 17 នឹងមានមុខងារថ្មីៗចំនួន ៤ អនុញ្ញាតឱ្យអ្នកប្រើកម្មវិធីនេះ ចែករំលែកបានទូលំទូលាយជាងមុន។ មុខងារទាំងនោះរួមមាន ៖
– NameDrop ៖ មុខងារនេះអនុញ្ញាតឱ្យអ្នកចែករំលែកលេខទូរស័ព្ទ និង email ដោយគ្រាន់តែដាក់ទូរស័ព្ទទាំង ២ នៅជិតគ្នា

– Continue AirDrop Over the Internet ៖ មុខងារនេះ នឹងធ្វើឱ្យការផ្ទេររូបភាព ឫ វីដេអូ ដែលមានទំហំធំមិនមានការរំខាន ដោយសារតែវាអនុញ្ញាតឱ្យអ្នកបន្តផ្ទេរចេញតាម អ៊ីនធឺណែត បើទោះបីកំឡុងពេលផ្ទេរអ្នកបានដើរចេញឆ្ងាយពីទូរស័ព្ទមួយទៀតក៏ដោយ ប៉ុន្តែការផ្ទេររបស់អ្នកនឹងបន្តតាមអ៊ីនធឺណែតវិញ។ មុខងារនេះ តម្រូវឱ្យទូរស័ព្ទទាំង២ log in ចូលទៅក្នុង iCloud

– SharePlay Over AirDrop ៖ មុខងារនេះ អ្នកអាចដាក់ទូរស័ព្ទទាំង ២នៅជិតគ្នា វានឹងអនុញ្ញាតឱ្យអ្នកអាចធ្វើការស្តាប់ចម្រៀង ឫ មើលភាពយន្តបានជាមួយគ្នា
– Explicit Image Blurring ៖ មុខងារនេះ នឹងធ្វើឱ្យរូបភាពព្រិល នៅពេលដែលមានអ្នកណាម្នាក់បានផ្ញើរូបភាពអាក្រាត ឫ ឃោឃៅ ចូលទូរស័ព្ទអ្នកតាម AirDrop
