DETROIT ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិត រថយន្តយក្សជប៉ុន Honda កំពុងប្រមូលរថយន្តជិត ១.២ លានគ្រឿង ក្នុងសហរដ្ឋអាមេរិក ដោយសារតែរូបភាពកាមេរ៉ាមើល ក្រោយប្រហែលជាមិនបង្ហាញ នៅលើអេក្រង់ផ្ទាំងគ្រប់គ្រង ។
ការប្រមូលមកវិញ គ្របដណ្តប់លើរថយន្តធុនតូច Odyssey មួយចំនួនពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ ក៏ដូចជា Pilot SUVs ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ និង Passport SUVs ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ។ ក្រុមហ៊ុន Honda បាននិយាយ នៅ ក្នុងឯកសារ ដែលបានបង្ហោះ កាលពីថ្ងៃសុក្រ ដោយនិយតករសុវត្ថិភាព របស់សហរដ្ឋអាមេរិកថា បញ្ហាត្រូវបានតាមដាន ទៅលើឧបករណ៍ភ្ជាប់ខ្សែ Coaxial ដែលមានកំហុស ។
រដ្ឋបាលសុវត្ថិភាព ចរាចរណ៍ផ្លូវជាតិនិយាយថា ប្រសិនបើរូបភាពកាមេរ៉ាមើលខាងក្រោយ មិនបង្ហាញទេ វាអាចកាត់បន្ថយការមើលឃើញ របស់អ្នកបើកបរ និងបង្កើនហានិភ័យនៃគ្រោះថ្នាក់ ។ ចំណែកក្រុមហ៊ុននិយាយថា ខ្លួនបានទទួលការទាមទារធានាជិត ២៧៤,០០០គ្រឿង ពីខែឧសភា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៨ ខែមិថុនា ។ វាមិនមានរបាយការណ៍អំពី របួសណាមួយឡើយ ។
ឈ្មួញនឹងប្តូរខ្សែរភ្ជាប់ និងដំឡើងគម្របតម្រង់ ដោយមិនគិតថ្លៃដល់ម្ចាស់ ដែលនឹងត្រូវបានជូនដំណឹង តាមសំបុត្រចាប់ពីថ្ងៃទី ២៤ ខែកក្កដា ៕