CAPE CANAVERAL ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តេឡេស្កុបអវកាស Webb Space របស់អង្គការ អវកាសណាសា “U.S. National Aeronautics and Space Administration” បានបង្ហាញរូបភាពភពសៅរ៍រូបរាងថ្មី ដែលជាអវកាស ចុងក្រោយ បង្អស់របស់ខ្លួន ។
ឧស្ម័នយក្សដ៏ងងឹត ស្ថិតក្នុងរូបថតចុងក្រោយបំផុត របស់ Webb ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ប៉ុន្តែរង្វង់ទឹកកករបស់វាកំពុងបញ្ចេញពន្លឺ។ តេឡេស្កុបអវកាស Webb បានផ្តិតយករូបភាព ក្នុងអ៊ីនហ្វ្រារ៉េដ កាលពីចុងសប្តាហ៍មុន ។ នៅរយៈពេលរលកនេះ ភពផែនដីហាក់ងងឹត ព្រោះពន្លឺថ្ងៃត្រូវបានស្រូបយកដោយមេតាន ក្នុងបរិយាកាស ប៉ុន្តែរង្វង់ទឹកកកនៅតែភ្លឺ ។
ព្រះច័ន្ទចំនួន ៣ ក្នុងចំណោមព្រះច័ន្ទជាច្រើនរបស់ភពសៅរ៍ក៏ចាប់បាននៅលើកាមេរ៉ាផងដែរ។ អ្នកវិទ្យាសាស្ត្រពិតជារំភើបជាមួយនឹងការថតចុងក្រោយនេះ ដែលចាប់យកបរិយាកាស របស់ភពសៅរ៍យ៉ាងលម្អិត។ ពួកគេសង្ឃឹមថា នឹងរកឃើញរចនាសម្ព័ន្ធរង្វង់ថ្មី ក៏ដូចជាព្រះច័ន្ទខ្សោយថ្មី អាចនឹងកំពុងលាក់ខ្លួននៅទីនោះ ។
លោក Matthew Tiscareno អ្នកវិទ្យាសាស្ត្រស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថាន SETI បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា យើងទន្ទឹងរង់ចាំការជីកកកាយ ចូលទៅក្នុងការលាតត្រដាង យ៉ាងស៊ីជម្រៅ ដើម្បីមើលថា តើការរកឃើញអ្វីខ្លះអាចនឹងរង់ចាំ៕