វាជាការពិតដែលថា ការមកដល់របស់ AI វានឹងកាន់កាប់ការងារ និងឧស្សាហកម្មជាច្រើន តែវាក៏មិនអាច “កាន់កាប់ពិភពលោក” ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះដែរ។
តាមពិត វានឹងនាំទៅរបត់ថ្មីទៀត និងបង្កើតឱកាសការងាររាប់លាន ដែលទាមទារបុគ្គលិកជាមនុស្សសម្របសម្រួលថែមទៀត។
ទោះយ៉ាងណាក៏ដោយ វានៅតែមានព្រំដែនជាច្រើន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ញាសិប្បនិម្មិត ក្នុងនោះបើទោះជាធ្វើបានកិច្ចការជាច្រើន ប៉ុន្តែវាទាមទារការថែទាំ និងការត្រួតពិនិត្យជាប្រចាំ។
ដូច្នេះហើយ វាមិនអាចអនុវត្តកិច្ចការដែលពាក់ព័ន្ធនឹងការវែកញែក ដូចជាការវិភាគស្រាវជ្រាវទីផ្សារ ឬគ្រប់គ្រងជម្លោះរវាងបុគ្គលនោះទេ។
AI វាខ្វះការត្រិះរិះពិចារណា និងការច្នៃប្រឌិតរបស់មនុស្ស។
ដូច្នេះហើយ ភាគច្រើនវាធ្វើការចេញពីការងាររបស់អ្នកដទៃ។
វាខ្វះភាពវៃឆ្លាតខាងសង្គម ឬអារម្មណ៍ ដូច្នេះវាគ្មានសុវត្ថិភាព ឯកជនភាព ឬក្រមសីលធម៌ និងមិនអាចបង្ហាញពីអារម្មណ៍បានទេ។
អីចឹងហើយ វាមិនអាចធ្វើកិច្ចការទាំងអស់បាននោះទេ ហើយក្នុងនោះ ការងារជាអ្នករចនាក្រាហ្វិក ក៏ជាមួយក្នុងចំណោមនោះដែរ។
ហេតុផល គឺថាការងារជាអ្នករចនាក្រាហ្វិក គឺត្រូវការយល់ពីយល់ពីតម្រូវការរបស់អតិថិជន និងក៏ត្រូវការយល់ដឹងទូលំទូលាយនៃបច្ចេកទេស និងសិល្បៈថែមទៀត។
ប៉ុន្តែបច្ចុប្បន្ន AI ខ្វះត្រង់ចំណុចនេះ គឺការច្នៃប្រឌិតក្នុងការបង្កើតអ្វីដែលថ្មី។
វាអាចធ្វើបានតែតាមការណែនាំ និងដំណើរការនូវអ្វីដែលមានរួចហើយ នៅក្នុងមូលដ្ឋានទិន្នន័យរបស់វាប៉ុណ្ណោះ។
ការសិក្សាបង្ហាញទៀតថា ទោះបីជាការព្យាយាមជាច្រើនកំពុងត្រូវបានធ្វើឡើងដើម្បីដំណើរការ AI សម្រាប់ការច្នៃប្រឌិតក៏ដោយ វាមិនទំនងដើម្បីជំនួសគំនិតច្នៃប្រឌិតរបស់មនុស្សនោះទេ។
ក្រៅពីការងារជាអ្នករចនា មានការងារជាច្រើនទៀតដែល AI មិនអាចជំនួសមនុស្សបាន គឺសុទ្ធតែជាការងារពាក់ព័ន្ធនឹងការវិភាគវែកញែក ក្នុងនោះមាន អាជីពមេធាវី នាយកប្រតិបត្តិ ឬ CEO អាជីពជាត្រួតពិនិត្យខ្លឹមសារអត្ថបទ អាជីពជា Computer Scientists and Software Developers ប្រធានទីផ្សារ គ្រូបង្រៀន និងប្រធានគ្រប់គ្រងគម្រោងជាដើម៕ ប្រភព៖sabay