បច្ចេកវិទ្យា

តេឡេស្កុប អវកាសថ្មីរបស់ចិន មានសមត្ថភាពខ្លាំងជាង តេឡេស្កុបចាស់ ដល់ទៅ ១០០ដង

គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗ កំពុងរីកចម្រើនជាលំដាប់ នៅក្នុងប្រទេសចិន ជាមួយនឹងគម្រោងមួយចំនួន ដើម្បីបម្រើដល់ស្ថានីយ អវកាសចិន (CSS) សម្រេចបាននូវ របកគំហើញបច្ចេកវិទ្យា និងលទ្ធផលចុងក្រោយហើយ ។

លោក Wang Yifang នាយកវិទ្យាស្ថានរូបវិទ្យាថាមពល នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន (CAS) បានប្រាប់ China Media Group ថា ផ្កាយរណបអវកាសជំនាន់ថ្មីរបស់ចិន ដែលជាគម្រោងបេសកកម្ម X-ray Timing and Polarimetry (eXTP) កំពុងដំណើរការទៅមុខជាលំដាប់។

ក្នុងនាមជាគម្រោងវិទ្យាសាស្ត្រអវកាសអន្តរជាតិ ដ៏សំខាន់មួយដែលត្រូវបានផ្តួចផ្តើម និងដឹកនាំដោយអ្នកវិទ្យាសាស្ត្រចិន ផ្កាយរណបថ្មីនេះ នឹងក្លាយជាអ្នកស្នងតំណែង តេឡេស្កុបអវកាសដំបូងបង្អស់ របស់ប្រទេសចិនគឺ តេឡេស្កុប Hard X-ray Modulation Telescope (HXMT) ដែលមានឈ្មោះថា “Huiyan” ។ តេឡេស្កុបថ្មីរបស់ចិន សមត្ថភាពរាវរករបស់វា គេរំពឹងថានឹងធំជាង តេឡេស្កុប Huiya ដល់ទៅ ១០០ដងឯណោះ៕

Most Popular

To Top