ការស្ទង់មតិថ្មីមួយបានរកឃើញថា ជាងពាក់កណ្តាល នៃប្រជាជនអាមេរិក ទាំងអស់រំពឹងថា នឹងអាចធ្វើដំណើរទៅកាន់ទីអវកាសក្នុងរយៈពេល ៥០ឆ្នាំខាងមុខ។
ការសិក្សាថ្មីមួយពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានស្ទង់មតិពលរដ្ឋអាមេរិក ដើម្បីវាស់ស្ទង់នូវអ្វីដែលពួកគេរំពឹងទុកពីការហោះហើរក្នុងលំហអាកាសក្នុងរយៈពេល ៥០ឆ្នាំខាងមុខ។ ការស្ទង់ បានប្រមូលផ្តុំមតិទូទៅលើតួនាទីរបស់ NASA បន្តក្នុងនាមជាអ្នកដឹកនាំក្នុងការរុករកលើទីអវកាស នឹងការបង្កើនលទ្ធភាពចូលទៅកាន់ទីអវកាស ដែលវាជាប្រធានបទដែលមនុស្សគិតថាគួរតែជាអាទិភាពចម្បងរបស់ទីភ្នាក់ងារអវកាស។
ការស្ទង់មតិបានរកឃើញថា ខណៈពេលដែលជាងពាក់កណ្តាលនៃជនជាតិអាមេរិករំពឹងថា នឹងអាចធ្វើដំណើរទៅកាន់ទីអវកាសនៅត្រឹមឆ្នាំ ២០៧៣ មានមនុស្សតិចណាស់ដែលមានឆន្ទៈចង់ធ្វើដំណើរចេញពីភពផែនដី។ ៦៥ភាគរយ នៃអ្នកដែលបានស្ទង់មតិបាននិយាយថា ពួកគេនឹងមិនមានឆន្ទៈទៅទីអវកាសទេ ប្រសិនបើទោះបីជាមានឱកាសទៅទីនោះក៏ដោយ៕


ប្រភព៖sabay
