បច្ចេកវិទ្យា

លោក Musk ប្រកាសប្តូរ Logo ថ្មីសម្រាប់ Twitter

បរទេស៖ បណ្តាញសង្កមយក្ស Twitter បានប្រកាសក្នុងការប្តុរផ្ទាំង Logoថ្មីយ៉ាងយូរបំផុតត្រឹមថ្ងៃចន្ទនេះ នេះបើយោងតាមការអះអាង ដោយប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនគឺលោក​Elon Muskកាលពីថ្ងៃអាទិត្យម្សិលមិញ។

យោងតាមការចេញផ្សាយរបស់​RT លោក Musk បាននិយាយថា៖ បើមិនមានអ្វីប្រែប្រួលទេនោះLogoដែលបានឌីសាញថ្មីរួចរាល់នឹងបង្ហោះនៅយប់នេះ យើងនឹងធ្វើការផ្សាយផ្ទាល់នៅទូទាំងពិភពលោកនៅថ្ងៃស្អែក។

បុរសអាមេរិក រូបនេះបានសរសេរថែមទៀតនៅលើយ Twitter ថាផ្ទាំង Logo របស់ក្រុមហ៊ុនគួរតែត្រូវបានផ្លាស់ប្តូរជាយូរមកហើយ។

គួរឲ្យដឹងដែរថា មហាសេដ្ឋីរូបនេះធ្លាប់បានពន្យល់ហើយថា គាត់បានចំណាយលុយរាប់ពាន់លានដុល្លារដើម្បីទិញ Twitter ដោយមានគោលដៅប្រែក្លាយវាទៅជាកម្មវិធី ដែលអាចប្រើប្រាស់បានគ្រប់យ៉ាងស្រដៀងទៅនឹងកម្មវិធីរបស់ចិន WeChat ក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top