រថយន្តអគ្គិសនី Tesla នឹងត្រូវបានសាកភ្លើង តាមរយៈប្រព័ន្ធសូឡា (Charge on Solar) ដែលផលិតឡើង ដោយក្រុមហ៊ុននេះផ្ទាល់ ក្រោយបានបង្ហាញចេញបច្ចេកវិទ្យា សាកភ្លើងថ្មីមួយនេះ ដែលអាចឱ្យម្ចាស់រថយន្ត អាចសាករថយន្តអគ្គិសនី របស់ខ្លួនឡើងវិញ។

Tesla បានចាប់ផ្តើមសាកល្បង មុខងារសាកភ្លើងនេះ តាំងពីដើមខែមេសា នៅតំបន់មួយចំនួន ក្នុងសហរដ្ឋអាមេរិក និងកាណាដា ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនមនុស្សដែលអាចសាកភ្លើង តាមសូឡា គឺមានកំណត់ នៅក្នុងការធ្វើតេស្តនេះ ។

ដើម្បីសាកភ្លើង រថយន្តតាមរយៈថាមពលសូឡានេះ ម្ចាស់រថយន្ត Tesla ត្រូវតែប្រាកដថា រថយន្តរបស់ពួកគេ កំពុងដំណើរលើ software ជំនាន់ក្រោយបំផុត ។ បន្ទាប់ពីបានបញ្ចប់ការអាប់ដេតហើយ គឺម្ចាស់រថយន្តអាចសាកភ្លើង តាមប្រព័ន្ធសូឡានេះបាន ដោយប្រើប្រាស់កម្មវិធី Tesla App ហើយសាកបានតែជាមួយបន្ទះសូឡា Powerwall ដែលអភិវឌ្ឍដោយ Tesla ផ្ទាល់ប៉ុណ្ណោះ ៕
