បច្ចេកវិទ្យា

ស្បែកជើង របស់ក្រុមហ៊ុន Apple ត្រូវបានគេដាក់ដេញថ្លៃលក់ នៅក្នុងតម្លៃ ៥០០០០ដុល្លារអាមេរិក!

ស្បែកជើងមួយគូ របស់ក្រុមហ៊ុន Apple ត្រូវបានគេដាក់ដេញថ្លៃ នៅក្នុងតម្លៃរហូតដល់ទៅ ៥០០០០ដុល្លារអាមេរិក។

ស្បែកជើងមួយគូរបស់ Apple គឺជាស្បែកជើងដែលផលិតនៅក្នុងអំឡុងឆ្នាំ ១៩៩០ ហើយធ្វើពិសេសសម្រាប់តែបុគ្គលិក Apple នៅក្នុងជំនាន់នោះ ប៉ុណ្ណោះ។ ហើយស្បែកជើងនេះ មិនដែលត្រូវបានគេលក់ឱ្យទៅអ្នកផ្សេងដទៃនោះទេ ពីមុនមក ។ ស្បែកជើងមានពណ៌ស ភ្ជាប់ជាមួយឡូហ្គោរបស់ Apple រូបប៉ោមស៊េរីចាស់ ។

និយាយពីទំហំរបស់ស្បែកជើងតម្លៃ ៥០០០០ដុល្លារនេះវិញ វាមានទំហំ ១០,៥ ខ្នាតអាមេរិក និង ទំហំ ៤១ខ្នាតអឺរ៉ុប រីឯខ្នាតអង់គ្លេស វាមានទំហំ ៨,៥។ គួរឱ្យដឹងថា កាលពីពេលអតីតកាល Apple មិនត្រឹមតែផលិតឧបករណ៍ បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននេះថែមទាំងបាន រចនាម៉ូតសម្លៀកបំពាក់ ដែលមានឡូហ្គោ Apple រូបផ្លែប៉ោម ក្នុងគោលបំំណងដើម្បីសាយភាយ ម៉ាកយីហោរបស់ខ្លួន។ យ៉ាងណាមិញ មធ្យោបាយនេះមិនទទួលបានជោគជ័យ ហើយ Apple ក៏ឈប់ផលិតវាតទៅទៀត ចាប់តាំងពីពេលនោះមក ៕

Most Popular

To Top