បច្ចេកវិទ្យា

ការជីកយករ៉ែភពព្រះច័ន្ទមានសន្ទុះខ្លំាង ខណៈក្រុមហ៊ុនឯកជនមានផែនការ សម្រាប់សេដ្ឋកិច្ចលើភពនេះ

រដ្ឋខូឡូរ៉ាដូ៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ល្បឿនកំពុងលឿនសម្រាប់ការប្រើប្រាស់ភាពព្រះច័ន្ទសម្រាប់ផែនដីជារយៈពេលជិតទៅកាន់ទីតាំងដើម្បីចុះចត រស់នៅ និងរុករក នៅពេលកម្មវិធី Artemis របស់ណាសាដំណើរការទៅមុខ ដូច្នេះក៏ធ្វើផែនការរយៈពេលវែងដោយក្រុមហ៊ុនតូច និងធំ ស្ថាប័នសិក្សា រួមជាមួយនឹងទីភ្នាក់ងារអវកាសអន្តរជាតិផងដែរ។


អ្នកចូលរួមកំណត់ត្រាចំនួន ២៥០ នាក់បាននិយាយអំពីគំរូសេដ្ឋកិច្ចភពព្រះច័ន្ទ លទ្ធផលនៃការធ្វើតេស្តិ៍ក្នុងបន្ទប់ពិសោធន៍ និងបញ្ហាច្បាប់ និងគោលនយោបាយ។ នោះគឺជាភ័ស្តុតាងក្នុងកិច្ចប្រជុំតុមូលទី ២៣ចំពោះធនធានអវកាសបានធ្វើឡើងកាលពីខែមុននៅឯសាលា Colorado School of Mines ។


ក្រុមសហគ្រិនមួយចំនួនបានចែករម្លែកយុទ្ធសាស្រ្តរបស់ពួកគេក្នុងការប្រែក្លាយព្រះច័ន្ទទៅជាពិភពដ៏មមាញឹកនៃសេវាកម្មអាចរកទីផ្សារបាន។ កាវសំខាន់ដែលយុថ្កានៃការប្រើប្រាស់ព្រះច័ន្ទនាពេលអនាគតត្រូវបានដាក់ស្លាកថា ការប្រើប្រាស់ធនធាននៅកន្លែង ឬ ISRU ។


ISRU ពាក់ព័ន្ធនឹងការទាញយកអុកស៊ីហ្សែន ទឹក និងសម្ភារៈផ្សេងទៀតអាចរកបានសម្រាប់បញ្ឆេះឥន្ធនៈគ្រាប់រ៉ុក្កែត និងដើម្បីផលិតឧស្ម័នប្រព័ន្ធទ្រទ្រង់ជីវិត បន្ទាប់មក មានការទាញលោហធាតុនៅលើព្រះច័ន្ទ និយាយអំពីការបង្កើតលំនៅភពព្រះច័ន្ទ កន្លែងចុះចត រួមជាមួយនឹងរចនាសម្ព័ន្ធ និងផលិតផលផ្សេងទៀត៕

ដោយ៖លី ភីលីព

Most Popular

To Top