អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា អ្នកប្រើប្រាស់បណ្តាញសង្គមយក្សអាមេរិក Facebook នៅសហរដ្ឋអាមេរិក មានពេលរហូតដល់ថ្ងៃសុក្រដើម្បីស្នើសុំចំណែករបស់ពួកគេ នៃការទូទាត់ឯកជនភាពជាទឹកប្រាក់ចំនួន ៧២៥ លានដុល្លារ ដែលក្រុមហ៊ុនមេ Meta បានយល់ព្រមបង់ប្រាក់កាលពីចុងឆ្នាំមុន។
កាលឆ្នាំ ២០១៨ បណ្តឹងត្រូវបានផ្តួចផ្តើមឡើងដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងក្រុមហ៊ុន Cambridge Analytica ជាក្រុមហ៊ុនប្រឹក្សាយោបល់របស់ចក្រភពអង់គ្លេស ដែលជាប់ពាក់ព័ន្ធក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ របស់លោក Donald Trump ។
វាត្រូវបានគេបង្ហាញថាពួកគេបានចូលប្រើប្រាស់ទិន្នន័យ Facebook ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់រហូតដល់ ៨៧ លាននាក់ ជាចម្បងនៅអាមេរិក។
ការទូទាត់ទាក់ទងនឹងអ្នកប្រើប្រាស់ Facebook ស្ទើរតែទាំងអស់ដែលរស់នៅសហរដ្ឋអាមេរិកដែលមានគណនីនៅចន្លោះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០០៧ និងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ ។
អ្នកនៅតែអាចប្រមូលប្រាក់ពីការទូទាត់បាន ទោះបីជាអ្នកបានលុបគណនី Facebook របស់អ្នកក៏ដោយ។ប្រសិនបើអ្នកចង់ដាក់ពាក្យទាមទារតាមអ៊ីនធឺណិត សូមប្រាកដថាវាត្រូវបានធ្វើមុនថ្ងៃសុក្រ វេលាម៉ោង ១១:៥៩ យប់។
ម៉្យាងទៀត ប្រសិនបើអ្នកជ្រើសរើសផ្ញើការទាមទាររបស់អ្នកតាមប្រៃសណីយ៍ ត្រូវប្រាកដថា សំបុត្រនោះត្រូវដាក់នៅត្រឹមថ្ងៃសុក្រ ដើម្បីចាត់ទុកថា មានសុពលភាព៕ ដោយ៖លី ភីលីព