បច្ចេកវិទ្យា

ក្រុមហ៊ុន Nvidia បញ្ចេញការព្រមានថ្មីអំពីការដាក់កំហិតពីច្បាប់នាំចេញរបស់ចិន

ចិន៖ក្រុមហ៊ុន Nvidia Corp. បានទទួលស្គាល់ថា សហរដ្ឋអាមេរិកអាចនឹងដាក់កំហិតកាន់តែខ្លាំងលើការលក់បន្ទះឈីបទៅប្រទេសចិន ហើយបានព្រមានថា ការផ្លាស់ប្តូរបែបនេះនឹងប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកក្នុងរយៈពេលវែង ដោយបញ្ជាក់ឡើងវិញនូវទស្សនៈទូលំទូលាយក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបកំពូលៗ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ លោក Colette Kress ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Nvidia បាននិយាយក្នុងសន្និសិទមួយជាមួយអ្នកវិភាគកាលពីល្ងាចថ្ងៃពុធបានប្រកែកថា ការទប់ស្កាត់ដែលមានស្រាប់លើការលក់បន្ទះឈីប AI និងសមាសធាតុកម្រិតខ្ពស់កំពុងមានឥទ្ធិពលដែលចង់បានរួចហើយ។

បច្ចុប្បន្នក្រុមហ៊ុនត្រូវបានហាមឃាត់មិនឲ្យផ្តល់ជូននូវអង្គភាពដំណើរការក្រាហ្វិកកម្រិតខ្ពស់របស់ខ្លួន ឬ GPU ក្នុងប្រទេសនេះ ទោះបីជាក្រុមហ៊ុននេះលក់បន្ទះឈីបមានឥទ្ធិពលតិចជាងនៅប្រទេសចិនក៏ដោយ។ Kress បាននិយាយបន្ទាប់ពីការប្រកាសប្រាក់ចំណូលរបស់ Nvidia ថា ក្នុងរយៈពេលវែង ការរឹតបន្តឹងហាមឃាត់ការលក់ GPUs មជ្ឈមណ្ឌលទិន្នន័យរបស់យើងទៅប្រទេសចិន ប្រសិនបើត្រូវបានអនុវត្ត វានឹងបណ្តាលឲ្យបាត់បង់ឱកាសជាអចិន្ត្រៃយ៍សម្រាប់ឧស្សាហកម្មអាមេរិកក្នុងការប្រកួតប្រជែង និងឈានមុខគេនៅលើទីផ្សារធំបំផុតមួយរបស់ពិភពលោក៕

ដោយ៖លី ភីលីព

Most Popular

To Top