បច្ចេកវិទ្យា

តារាវិទូ ធ្វើការវាស់វែង វាលម៉ាញេទិក របស់ Galaxy ដ៏សែនឆ្ងាយបំផុត មិនធ្លាប់មាន

ប្រភព៖xinhua

អង់គ្លេស ៖ តាមរយៈការសិក្សា ពីសកលលោកដំបូង តារាវិទូសង្ឃឹមថានឹងដោះសោអាថ៌កំបាំងថ្មី អំពីរបៀប និងមូលហេតុដែលរចនាសម្ព័ន្ធដូចជាផ្កាយ កាឡាក់ស៊ី និងប្រហោងខ្មៅ បានបង្កើតឡើង នៅពេលមាន Big Bang និងកម្លាំងជាមូលដ្ឋាន នៃរូបវិទ្យាដែលធ្វើឲ្យវា អាចធ្វើទៅបាន យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik ។

ក្រុមតារាវិទូមួយក្រុម ដែលដឹកនាំដោយលោក James Geach សាស្ត្រាចារ្យផ្នែករូបវិទ្យា នៃសាកលវិទ្យាល័យ Hertfordshire ក្នុងចក្រភពអង់គ្លេស បានរកឃើញវាលម៉ាញេទិកបានបង្កើតឡើងយ៉ាងពេញលេញក្នុងកាឡាក់ស៊ីមួយនៅចម្ងាយប្រហែល ១១ ពាន់លានឆ្នាំពន្លឺពីចម្ងាយ ។
លទ្ធផលរបស់ពួកគេ ត្រូវបានទទួលដោយប្រើ Atacama Large Millimeter/submillimeter Array នៅវាលខ្សាច់ភាគខាងជើងប្រទេសឈីលី ហើយត្រូវបានចេញផ្សាយលើទស្សនាវដ្តី Nature កាលពីថ្ងៃពុធ ។

អ្នកវិទ្យាសាស្ត្របានសរសេរ នៃការស្រាវជ្រាវរបស់ពួកគេថា វាលម៉ាញេទិក គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការវិវត្តនៃកាឡាក់ស៊ី ដែលដើរតួយ៉ាងសំខាន់ ក្នុងរូបវិទ្យា នៃតារាវិថីមធ្យម និងការបង្កើតផ្កាយ ។ វាលម៉ាញេទិកខ្នាតធំ ត្រូវបានគូសវាសនៅ Milky Way និងកាឡាក់ស៊ីក្បែរៗ ប៉ុន្តែវាមិនដឹងថា តើរចនាសម្ព័ន្ធបែបនេះ បានបង្កើតឡើងដំបូង ក្នុងចក្រវាឡប៉ុណ្ណានោះទេ ។

កាឡាក់ស៊ីត្រូវបានគេហៅថា ASW0009io9 ហើយពន្លឺដែលរកឃើញដោយតារាវិទូរបស់មនុស្សបានចាកចេញនៅពេលចក្រវាឡមានអាយុត្រឹមតែ ២.៥ ពាន់លានឆ្នាំប៉ុណ្ណោះ។ វាក៏ជាកាឡាក់ស៊ីតូចបំផុតដែលមានចម្ងាយត្រឹមតែ ១៦,០០០ ឆ្នាំពន្លឺប៉ុណ្ណោះ បើប្រៀបធៀប Milky Way គឺ ១០៥,៧០០ ឆ្នាំពន្លឺឆ្លងកាត់ ៕
ដោយ៖លី ភីលីព

Most Popular

To Top