បច្ចេកវិទ្យា

លោក Elon Musk បានស្រវឹងស្រា យ៉ាងខ្លាំង នៅទីក្រុងម៉ូស្គូ នៅពេលលោកបំពេញ ទស្សនកិច្ច កាលឆ្នាំ២០០២

ប្រភព ៖ xinhua

រុស្ស៊ី ៖ ជីវប្រវត្តិថ្មីមួយ បានលាតត្រដាងឲ្យដឹងថា មហាសេដ្ឋីខាងបច្ចេកវិទ្យា នាពេលអនាគត លោក Elon Musk បានផឹកស្រាប្រភេទ វ៉ូដាកា យ៉ាងច្រើនធ្វើឲ្យរូបលោកស្រវឹងយ៉ាងខ្លាំង នៅពេលលោក និងសហការី ២ នាក់ ធ្វើបំពេញទស្សនកិច្ចផ្នែកមុខជំនួញ ជាមួយអ្នកជំនួញរុស្ស៊ីកាលឆ្នាំ ២០០២ ទៅប្រទេសរុស្ស៊ី យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

សៀវភៅថ្មី ស្តីពីមហាសេដ្ឋី បច្ចេកវិទ្យាអាមេរិក បានអះអាងថា អនាគតនាយកប្រតិបត្តិ Tesla និង SpaceX លោក Elon Musk មិនត្រឹមតែបរាជ័យ ក្នុងការបិទកិច្ចព្រមព្រៀងរ៉ុក្កែត ដែលលោកសង្ឃឹមថា នឹងធានាបាននៅពេលកំពុងបំពេញ ទស្សនកិច្ចនៅប្រទេសរុស្ស៊ីឆ្នាំ ២០០២ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលោកបានស្រវឹងស្រាយ៉ាងខ្លាំង នៅភោជនីយដ្ឋាន ទីក្រុងមូស្គូ ខណៈលោកកំពុងផឹកវ៉ូដកា ។

ជីវប្រវត្តិដែលសរសេរដោយ Walter Isaacson និងចេញផ្សាយកាលពីថ្ងៃច័ន្ទ រៀបរាប់លម្អិតអំពីដំណើរកម្សាន្ត លោកMusk និងសហការី ២ នាក់បានព្យាយាមទិញរ៉ុក្កែត សម្រាប់បេសកកម្មអវកាស ពីក្រុមពាណិជ្ជកររុស្ស៊ី ដែលមិនស្គាល់អត្តសញ្ញាណ ។ មុនពេលបង្កើត SpaceX នៅចុងឆ្នាំនោះ លោក Musk ចង់បង្កើន ចំណាប់អារម្មណ៍សាធារណៈក្នុងការរុករកអវកាស ដោយបញ្ជូនផ្ទះ កញ្ចក់ទៅកាន់ភពអង្គារ ។

លោក Isaacson បានសរសេរថា ជនជាតិដើមអាហ្រ្វិក ខាងត្បូង រូបនេះបានក្រៀមក្រំ រួចទៅហើយ នៅពេលលោកបានមកដល់ទីក្រុងមូស្គូ បន្ទាប់ពីជប់លៀងអំឡុង ពេលឈប់សម្រាកនៅទីក្រុងប៉ារីស ។ បន្ទាប់មកលោកបានទៅកិច្ចប្រជុំ អាហារថ្ងៃត្រង់ នៅបន្ទប់ខាងក្រោយ នៃភោជនីយដ្ឋាននៅទីក្រុងមូស្គូ ជាកន្លែងដែលលោក បានទទួលទានអាហារខាំតូចៗ លាយជាមួយនឹងវ៉ូដកាធំ ។ អ្នកជំនួញរុស្ស៊ីក៏បានផ្តល់ដបវ៉ូដាកា ដែលមានស្លាកផ្ទាល់ខ្លួនទៅលោក Musk និងសហការី ២ នាក់ របស់លោក ដោយបង្ហាញរូបភាព បុរសម្នាក់ៗនៅលើភពអង្គារ ៕
ដោយ៖លី ភីលីព

Most Popular

To Top