រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ១២ ខែកញ្ញា ក្រុមហ៊ុន Apple បានបង្ហាញឧបករណ៍ថ្មី ជាមួយនឹងការរំពឹងទុកខ្ពស់ របស់ខ្លួន iPhone 15 Apple Watch អព្យាក្រឹតកាបូន និងឆ្នាំងសាក USB-C ថ្មីដែលនាំមុខព្រឹត្តិការណ៍ “Wonderlust” របស់ក្រុមហ៊ុននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ។
ក្រុមហ៊ុន Apple បានបង្ហាញនូវផលិតផល ដែលបានធ្វើឲ្យប្រសើរឡើងថ្មីរបស់ខ្លួន អាចរកបានសម្រាប់ការកុម្ម៉ង់ទុកមុននៅថ្ងៃអង្គារ ហើយនឹងដាក់លក់ នៅថ្ងៃទី ២២ ខែកញ្ញា ខណៈក្រុមហ៊ុនធ្វើការដើម្បីផ្លាស់ប្តូរការធ្លាក់ចុះនៃការលក់ចំនួន ៣ ត្រីមាស និងការធ្លាក់ចុះ ១០ ភាគរយនៃភាគហ៊ុន Apple ចាប់តាំងពីខែកក្កដា ។
iPhone 15 ជំនាន់ថ្មីដែលមានកាមេរ៉ាល្អជាងមុន ដោយក្រុមហ៊ុន Apple បានហៅទូរស័ព្ទ iPhone 15 ថា iPhone Pro បំផុតដែលយើងមិនធ្លាប់បានបង្កើត ។ ទូរស័ព្ទទាំង ៤ ទៀតគឺ iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max មាន ៥ ពណ៌ដូចជា ពណ៌ផ្កាឈូក លឿង បៃតង ខៀវ និងខ្មៅ មានគែមវណ្ឌវង្កថ្មី និងពណ៌បង្កប់ពេញទូរស័ព្ទ ៕
ដោយ៖លី ភីលីព