វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យាយក្ស អាមេរិក លោក Elon Musk បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសចិនអាចនឹង ឈានមុខគេលើពិភពលោក ក្នុងការអភិវឌ្ឍន៍ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីព្រោះប្រទេសចិនជាប្រទេស កំពូលមួយ ដែលមានសក្តានុពលបំផុត យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik ។
លោក Musk បាននិយាយក្នុងអំឡុង ពេលសន្ទនាជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា ចំពោះចំណុចរបស់អ្នក អំពីប្រទេសណា ដែលនឹងមានអ្នកដឹកនាំដ៏សំខាន់ នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះ ប្រទេសចិនពិតជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំងនោះ ដែលជាប្រទេសកំពូលមួយ មានសក្តានុពលលេខមួយ ។
លោក Musk បានបន្តថា មេដឹកនាំលោកខាងលិច បានសម្តែងការព្រួយបារម្ភ អំពីប្រទេសចិន ដែលមានសក្តានុពល ខ្វះខាតក្នុងបទប្បញ្ញត្តិ AI ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Musk បាននិយាយថា លោកបានជួបជាមួយថ្នាក់ដឹកនាំចិន ដើម្បីពិភាក្សាអំពីហានិភ័យ នៃ AI ហើយមន្ត្រីបានកត់សម្គាល់ពីហានិភ័យ នៃការគ្រប់គ្រងរបស់ មហាស៊ើបការណ៍ឌីជីថល កំពុងគ្រប់គ្រងប្រទេសចិនពីបក្ស កុម្មុយនិស្តចិន ។
លោក Musk និង Netanyahu បានពិភាក្សាអំពីហានិភ័យ និងអត្ថប្រយោជន៍ ដែលអាចកើតមាននៃ AI ចំពោះមនុស្សជាតិក្នុងអំឡុង ពេលកិច្ចប្រជុំ របស់ពួកគេ ។ លោគ Musk បានបន្ថែមថា AI គឺជាសក្តានុពល នៃការគំរាមកំហែង ដ៏ធំបំផុតចំពោះអរិយធម៌ ។ វានៅតែមានឱកាសក្នុង ការអភិវឌ្ឍបច្ចេកវិទ្យាប្រកប ដោយការទទួលខុសត្រូវ ៕