អ្នកប្រើប្រាស់ iPhone 15 នឹងអាចឆែកឃើញពីការរាប់វដ្តជីវិតថ្ម ពេលវេលាប្រើលើកដំបូង និងកាលបរិច្ឆេទនៃការផលិតស្មាតហ្វូនរបស់ខ្លួន។
ការបង្ហាញព័ត៌មាននេះ គឺសម្រាប់តែ iPhone 15 ចំនួន៤ម៉ូឌែល ដែលបង្ហាញចេញកាលពីសប្តាហ៍មុន ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 17។ ដោយឡែក iPhone មិនមានកន្លែងបង្ហាញនេះឡើយ ទោះជាដំឡើង iOS 17 ក៏ដោយ។
ដើម្បីឃើញព័ត៌មានទាំង៣នេះ គឺចូលទៅកាន់ Setting –→ General –→ About។

គួរដឹងដែរថា គ្រប់ iPhone 15 ក៏នឹងមានបន្ថែមមុខងារសុខភាពថ្មថ្មីមួយផងដែរ ដោយកំណត់មិនឱ្យស្មាតហ្វូននេះ សាកថ្មលើសពី ៨០% បានឡើយ ដើម្បីរក្សាអាយុកាល និងគុណភាពថ្ម។ យ៉ាងណាមិញ វាក៏នៅមានមុខងារ Optimized Battery Charging ដែលពេលសាកដល់ ៨០% គឺវានឹងមិនងាយសាកឡើងថែមទៀតទេ ដើម្បីកាត់បន្ថយពេលវេលាកុំឱ្យឆាប់សាកពេញពេក ព្រមទាំងមួយទៀត None គឺមិនត្រូវការមុខងារជំនួយថ្មពេលសាកឡើយ៕
ប្រភព៖sabay
