អាមេរិក៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានចាត់វិធានការ ផ្លូវច្បាប់ប្រឆាំង នឹងអគ្គមេធាវី Merrick Garland និងសមាជិកដទៃទៀត នៃរដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden ។
ក្រុមហ៊ុន របស់ Musk បានដាក់ពាក្យប្តឹង លោក Garland បន្ទាប់ពី DOJ បានចោទប្រកាន់ថា SpaceX បានបដិសេធមិនជួលមនុស្ស ដែលមិនមែន ជាពលរដ្ឋអាមេរិក ឬអ្នកកាន់កាតបៃតង ។ ក្រុមហ៊ុនSpace X កំពុងប្រកួតប្រជែងអ្វី ដែលពួកគេចាត់ទុកថា ជាពាក្យបណ្តឹង មិនស្របតាមរដ្ឋធម្មនុញ្ញ ពីក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក ។
ក្រុមហ៊ុនរបស់លោក Musk បដិសេធរាល់ការរើសអើងប្រឆាំងនឹងបុគ្គល ។ ពាក្យបណ្តឹងនេះចែងថា SpaceX មិនបានចូលរួមក្នុងការអនុវត្ត ឬគំរូនៃការរើសអើង ប្រឆាំង នឹងនរណាម្នាក់ រួមទាំង Asylees ឬជនភៀសខ្លួន ។ ផ្ទុយទៅវិញ SpaceX ចង់ជួលបេក្ខជនល្អបំផុត សម្រាប់គ្រប់ការងារ ដោយមិនគិតពីស្ថានភាព សញ្ជាតិរបស់ពួកគេ ហើយតាមពិតបានជួលមនុស្សគ្មាន សញ្ជាតិរាប់រយនាក់ ៕
ដោយ៖លី ភីលីព