បច្ចេកវិទ្យា

គ្រាន់តែតម្លៃ​អាគុយ រថយន្តអគ្គិសនីមួយ អាចទិញ Prius 2024 បាន​មួយ​គ្រឿង

អាគុយ គឺ​ជាដង្ហើម​ដ៏សំខាន់បំផុត របស់​រថយន្តអគ្គិសនី ហើយវា​ក៏មាន​តម្លៃខ្ពស់ ​ទៅតាមហ្នឹង​ផងដែរ។ តម្លៃរបស់​អាគុយ​គឺខុសៗគ្នាទៅតាម​ទំហំថាមពល​ គ្រឿងបង្គុំ វត្ថុធាតុដើម និងស្ថិរភាព​នៃខ្សែចង្វាក់​ផ្គត់ផ្គង់ជាដើម។

ជាមួយគ្នានេះ អាគុយ​ក៏ត្រូវបាន​បំពាក់បច្ចេកវិទ្យាថ្មី ​ដើម្បី​អាចឱ្យវាផ្ទុកភ្លើង​បានកាន់តែច្រើន សម្រាប់ការធ្វើដំណើរបាន​កាន់តែឆ្ងាយ និងមានអាយុកាលប្រើប្រាស់បានយូរ ។

យើងសូមលើកករណី​ជាក់ស្តែងមួយ គឺ​អាគុយប្រភេទថ្មីទំហំ ២២៩គីឡូវាត់ម៉ោង ដែលបំពាក់​លើ​រថយន្ត Ram 1500 REV 2025 មានតម្លៃ​រហូតដល់​ជាង ២ម៉ឺន ៥ពាន់ដុល្លារ។ តម្លៃអាគុយនេះ គឺសឹងតែស្មើនឹងរថយន្ត Toyota Prius 2024 ដែលមានតម្លៃចាប់ពីជាង ២ម៉ឺន ៧ពាន់ដុល្លារទៅហើយ ក្នុងទីផ្សារអាមេរិក។

បន្ទាប់មក​គឺ​អាគុយទំហំ ២០០គីឡូវ៉ាត់ម៉ោង ដែលបំពាក់​លើ​រថយន្ត Cadillac Escalade IQ 2025 មានតម្លៃជាង ២ម៉ឺន ២ពាន់ដុល្លារ។ ក្រៅពីនេះ អាគុយទំហំ ១៣៥គីឡូវ៉ាត់ម៉ោង បំពាក់លើ​រថយន្ត Rivian Amazon Delivery Van 2022 មានតម្លៃជាង ១ម៉ឺន ៣ពាន់ដុល្លារ និងអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង បំពាក់លើ​រថយន្ត​ Tesla Model S 2023 មានតម្លៃជាង ១ម៉ឺន ២ពាន់ដុល្លារ ៕

Most Popular

To Top