ចិន ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple របស់លោក Tim Cook ពឹងផ្អែកលើប្រទេសចិនផ្នែកផ្គត់ផ្គង់ ឧបករណ៍ផលិត iPhoneឲ្យចេញជារូបរៀងទំាងស្រុង ដែលធ្វើឲ្យផលិតផល របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មួយនេះមានតម្លៃខ្លាំងពេក នាពេលបច្ចុប្បននេះ។
អតិថិជនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ជាច្រើនលាននាក់ពេញចិត្តនាយកប្រតិបត្តិក្រុមហ៊ុន Luxshare Precision លោក Grace Wang ដែលបានបញ្ចេញម៉ូដែលទំនើបៗសម្រាប់ពួកគេ ។ ក្រុមហ៊ុន Luxshare ផលិត AirPods Apple Watch និង iPhone 15 ទើបចេញថ្មីៗនេះ រួមទាំង iPhone Pro Max កំពូលផងដែរ ។ Luxshare ក៏ជាអ្នកដំឡើង កាសស្តាប់ត្រចៀកចម្រុះដំបូងបង្អស់របស់ Apple នឹងទៅដល់អ្នកប្រើប្រាស់នៅឆ្នាំក្រោយ ។
កាលពីថ្ងៃពុធ លោក Cook បានធ្វើដំណើរទៅកាន់រោងចក្រ Apple Watch របស់ក្រុមហ៊ុម Luxshare ក្បែរទីក្រុង Shanghai ប្រទេសចិន ហើយបានសរសើរការងាររបស់អ្នកដំឡើងនៃផលិតផលទំនើបបំផុត របស់ Apple។
វីដេអូបានបង្ហោះលើបណ្តាញសង្គម លោក Cook បានញញឹម ហើយងក់ក្បាលពេលលោក និយាយជាមួយលោក Wang ជានាយកប្រតិបត្តិក្រុមហ៊ុន Luxshare និងមើលផ្ទាំងសូឡា ដែលកំពុងដំណើរការរោងចក្រ ។ លោកបានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សូមអរគុណ លោក Grace និងក្រុមការងារសម្រាប់ការ ចែករម្លែកការប្តេជ្ញាចិត្ត របស់យើង ។
បន្ទាប់មក Cook បានសរសើរភាពជាក់លាក់ និងការយកចិត្តទុកដាក់ ដ៏អស្ចារ្យរបស់អ្នកផ្គត់ផ្គង់ ហើយបាននិយាយថា លោក Grace Wang បានកសាងវប្បធម៌ដ៏ល្អឥតខ្ចោះ របស់លោកសម្រាប់អ្នកប្រើប្រាស់៕
ដោយ៖លី ភីលីព