បច្ចេកវិទ្យា

តារាវិទូ របស់អង្គការអវកាសណាសារកឃើញ ប្រហោងខ្មៅចាស់ជាងគេ បំផុតនៅឡើយ

AFP

អាមេរិក៖ដោយប្រើទិន្នន័យពីអង្គការអវកាសណាសា “NASA” របស់ Chandra X-ray Observatory និង James Webb Space Telescope ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រហោងខ្មៅកំពុងលូតលាស់ស្ថិតក្នុងកាឡាក់ស៊ីដែលមានចម្ងាយ ១៣.២ ពាន់លានឆ្នាំពន្លឺពីផែនដី យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។


ប្រហោងខ្មៅដែលអ្នកស្រាវជ្រាវបានសន្និដ្ឋានថា ត្រូវបានបង្កើតឡើងត្រឹមតែ ៤៧០ លានឆ្នាំ បន្ទាប់ពីបន្ទុះដែលធ្វើឲ្យវាក្លាយជាប្រហោងខ្មៅចាស់បំផុតត្រូវបានរកឃើញនៅឡើយ។ ទិដ្ឋភាពមួយនៃប្រហោងខ្មៅមិនធ្លាប់ឃើញពីមុនមកទេ វាស្ថិតក្នុងដំណាក់កាលលូតលាស់ដែលឆាប់ពេក ម៉ាស់របស់វាស្រដៀងទៅនឹងកាឡាក់ស៊ីមេរបស់វា។
លោក Akos Bogdan មកពីមជ្ឈមណ្ឌល Harvard-Smithsonian for Astrophysics ជាអ្នកដឹកនាំកាសែតបាននិយាយថា យើងត្រូវការ Webb ដើម្បីស្វែងរកកាឡាក់ស៊ីឆ្ងាយគួរឲ្យកត់សម្គាល់នេះ និង Chandra ដើម្បីស្វែងរកប្រហោងខ្មៅដ៏ធំរបស់វា ។ យើងក៏បានទាញយកប្រយោជន៍ពីកែវពង្រីកលោហធាតុជួយបង្កើនបរិមាណពន្លឺដែលយើងបានរកឃើញ។


កាឡាក់ស៊ី ដែលលោក Bogdan និងក្រុមរបស់លោកបានរកឃើញនោះ មានឈ្មោះថា UHZ1 ហើយស្ថិតនៅទិសដៅនៃចង្កោមកាឡាក់ស៊ី Abell 2744 បន្ទាប់ពីបានរកឃើញកាឡាក់ស៊ីនោះ ការសង្កេតរយៈពេល ២ សប្តាហ៍ជាមួយ Chandra បានបង្ហាញនូវការបញ្ចេញឧស្ម័នកាំរស្មីអ៊ិចខ្លាំងក្នុងកាឡាក់ស៊ី ដផយបានសញ្ញាច្បាស់លាស់នៃប្រហោងខ្មៅដ៏ធំសម្បើមដែលកំពុងលូតលាស់។


ប្រហោងខ្មៅត្រូវបានគេប៉ាន់ស្មានថាមានទំហំធំជាងព្រះអាទិត្យរបស់យើងពី ១០ ទៅ ១០០ លានដង អាចជួយតារាវិទូឲ្យយល់ពីរបៀបដែលប្រហោងខ្មៅអាចឈានដល់ម៉ាស់ដ៏ធំក្នុងរយៈពេលដ៏ខ្លីនេះ។ លោក Andy Goulding មកពីសាកលវិទ្យាល័យ Princeton និងជាសហអ្នកនិពន្ធកាសែតថា មានដែនកំណត់ខាងរូបវន្តលើរបៀបប្រហោងខ្មៅអាចលូតលាស់បានយ៉ាងឆាប់រហ័ស នៅពេលពួកវាបានបង្កើតឡើង ប៉ុន្តែអ្នកដែលកើតមកកាន់តែធំមានការចាប់ផ្តើមដំបូង៕

ដោយ៖លី ភីលីព

Most Popular

To Top