តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា របាយការណ៍របស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃអង្គារនេះថា កម្រិតវិទ្យុសកម្ម ដែលមានឈ្មោះថា សេស៊ីម (cesium) ច្រើនពេក ត្រូវបានរកឃើញនៅក្នុងផ្សិត ដែលដាំដុះក្នុងមូលដ្ឋាន នៅក្នុងខេត្ត Yamanashi របស់ប្រទេសជប៉ុន ។
របាយការណ៍ដែលបានចេញផ្សាយដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៅលើគេហទំព័រផ្លូវការរបស់ខ្លួនបានឲ្យដឹងថា គំរូនៃ Cortinarius caperatus ដែលជាប្រភេទផ្សិតដែលអាចបរិភោគបាននៅក្នុងភូមិ Narusawa នៃខេត្តខាងលើ បានរាយការណ៍ពីកម្រិត Cesium គឺ១៥០ becquerels ក្នុង១គីឡូក្រាម (Bq/kg) ។
កម្រិត វិទ្យុសកម្ម Cesium ដែលអនុញ្ញាតលើផលិតផលអាហារទូទៅគឺ១០០Bq/kg នៅក្នុងប្រទេសជប៉ុន ។
បើតាមរបាយការណ៍បានធ្វើតេស្តកាលពីថ្ងៃទី១៥ តុលា បានឲ្យដឹងថា ផ្សិតនេះមិនបានធ្វើចរាចរនៅលើទីផ្សារនោះទេ ។
ក្រសួងបានផ្សព្វផ្សាយជាទៀងទាត់នូវលទ្ធផលនៃការធ្វើតេស្តសារធាតុវិទ្យុសកម្មនៅក្នុងអាហារដែលធ្វើឡើងដោយរដ្ឋាភិបាលខេត្តសរុបចំនួន១៤លើកនៅភាគខាងជើង និងខាងកើតនៃប្រទេសជប៉ុន បន្ទាប់ពីឧបទ្ទវហេតុនៅរោងចក្រថាមពលនុយក្លេអ៊ែរលេខ១ Fukushima ដែលរងការបំផ្លិចបំផ្លាញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា