អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បានសំដៅលើបុគ្គលិករបស់ខ្លួនមួយចំនួនថា ជាអ្នកមានទេពកោសល្យ ប៉ុន្តែ IQ ខ្ពស់ មិនមែនជាតម្រូវការជាមុន ដើម្បីធ្វើការនៅក្រុមហ៊ុនមួយនេះឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik។
លោក Tim Cook បានអង្គុយជាមួយវិចិត្រករ លោក Dua Lipa សម្រាប់បទសម្ភាសន៍ដ៏ទូលំទូលាយមួយ ត្រូវបានចេញផ្សាយកាលពីចុងសប្តាហ៍ នៅពេលនោះលោក បានបង្ហាញពីប្រភេទមនុស្ស ដែលក្រុមហ៊ុន Apple ព្យាយាមរកអ្នកមានទេពកោសល្យ ធ្វើការជាមួយ ចំណែកសញ្ញាបត្រ មហាវិទ្យាល័យគឺមិនចាំបាច់ឡើយ ។
ទោះជាយ៉ាងណាក៏ដោយ លោកបានលើកទឹកចិត្តអ្នកស្វែង រកការងារទាំងអស់ ឲ្យព្យាយាមរៀនសរសេរកូដខ្លះ ដោយពន្យល់ថា វាជាទម្រង់ នៃការបង្ហាញពីខ្លួន ដូចជាភាសាសកល គឺជាភាសាសកល តែមួយគត់ដែលយើងទាំងអស់គ្នា ត្រូវចែករម្លែក ប៉ុន្តែយើងជួលមនុស្សទេពកោសល្យ និងដឹងពីរបៀបសរសេរកូដខ្លះ ទើបល្អប្រសើរជាង ។
លោក Cook បានបន្តថា ទោះជាយ៉ាងណា លក្ខណៈមួយដែលអាចសម្របសម្រួលបាន គឺការសហការ ។ លោក Cook បានបន្ថែមទៀតថា កិច្ចសហការក៏បង្កើតជាទិដ្ឋភាពសំខាន់ នៃភាពជាអ្នកដឹកនាំរបស់លោក ហើយជាចរិតដែលលោកចង់ផ្សព្វផ្សាយទូទាំងក្រុមហ៊ុន ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផុសចេញពីគំនិតគ្នាទៅវិញទៅមក បង្កើតជាគំនិតធំជាងគំនិតមួយ យើងអាចបង្កើតដោយខ្លួនឯងបាន ។
លោក Cook បានកាន់កាប់តំណែង កំពូលក្នុងឆ្នាំ ២០១១ បានរៀបរាប់ពីទិដ្ឋភាព ដែលលោកចូលចិត្តបំផុត នៃតួនាទីរបស់លោក គឺមនុស្ស ដែលលោកធ្វើការជាមួយ ដូច្នេះការជួលមនុស្សត្រឹមត្រូវ គឺជាគន្លឹះសំខាន់បំផុត របស់ក្រុមហ៊ុននីមួយ ហើយពួកគេអាចមក ពីគ្រប់មជ្ឈដ្ឋានទំាងអស់ ៕
ដោយ៖លី ភីលីព
ប្រភព ៖ AFP