បច្ចេកវិទ្យា

លោក Elon Musk ៖ រថយន្ត Tesla Cybertruck អាចការពារគ្រាប់កាំភ្លើង បានយ៉ាងឥតខ្ចោះ

TWITTER

អាមេរិក ៖ ប្រធានក្រុមហ៊ុន ផលិតរថយន្តយក្សអាមេរិក លោក Elon Musk បានអះអាងជាយូរមក ហើយថា រថយន្ត Cybertruck នឹងការពារគ្រាប់កាំភ្លើង ដោយនិយាយថា លោកចង់ ឲ្យរថយន្តប្រភេទ Pickup នាពេលអនាគតពិតជាស្វិតស្វាញ និងមិនពិបាកក្លែងក្លាយឡើយ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។

ខណៈដែលកាលបរិច្ឆេទ នៃការដាក់ឲ្យដំណើរការរបស់រថយន្ត Cybertruck ខិតជិតមកដល់ វានៅតែមិនទាន់ច្បាស់ថា តើវានឹងទៅជាយ៉ាងណា។ចំណែក Tesla និយាយថា បន្ទះតួរបស់រថយន្ត Cybertruck ផលិតពីដែកអ៊ីណុកដែកត្រជាក់ 30X រឹងខ្លាំង។ បង្អួចគឺជាកញ្ចក់ពាស ដែករបស់ក្រុមហ៊ុន Tesla ល្បីល្បាញ នៅពេលវាត្រូវបានបង្ហាញ នៅលើឆាកដំបូង សម្រាប់ការបើកដំណើរការ របស់រថយន្ត Cybertruck ។
ចំពោះប៉ាតង់ ដែលបានដាក់ពាក្យ ដោយក្រុមហ៊ុននៅឆ្នាំ ២០២១ យើងដឹងពីរបៀប ដែលកញ្ចក់ពាសដែក ដំណើរការដោយមានសន្លឹក កញ្ចក់ផ្សេងៗគ្នាជាច្រើនស្រទាប់ជាមួយគ្នា សម្រាប់កម្លាំង និងភាពបត់បែន ។ កញ្ចក់ពាសដែកនេះ នឹងមិនអាចបញ្ឈប់គ្រាប់កាំភ្លើង បានទេ ប៉ុន្តែលោក
Musk បាននិយាយថា Tesla នឹងផ្តល់ជម្រើស ក្នុងការទិញរថយន្ត Cybertruck ជាមួយនឹងបង្អួចការពារគ្រាប់ កាំភ្លើងត្រឹមត្រូវ ។
ប្រសិនបើអ្នកចូលចិត្តខ្យល់ អាកាសបរិសុទ្ធ វាប្រហែលជាមិនមែនជាជម្រើសដ៏ល្អបំផុតនោះទេ ព្រោះថាអ្នក នឹងមិនអាចរមៀល វាចុះបានទេ។តួខ្លួនរបស់ Cybertruck ក្រុមហ៊ុន Tesla បាននិយាយកាលឆ្នាំ ២០១៩ ថា Pickup នេះនឹងត្រូវបានស្រោបដោយដែកអ៊ីណុកដូចគ្នា ដែលប្រើសម្រាប់គ្រាប់រ៉ុក្កែត Starship របស់ SpaceX ។

នៅពេលនោះ លោក Musk បាននិយាយថា បន្ទះដែកទំហំ ៣ មីលីម៉ែត្រ នៅលើបន្ទះរបស់រថយន្ត Cybertruck នឹងធ្វើឲ្យរថយន្តប្រភេទនេះ ការពារគ្រាប់កាំភ្លើង បានរហូតដល់កាំភ្លើង ៩ មិល្លីម៉ែត្រឯណោះ ៕
ដោយ៖លី ភីលីព

Most Popular

To Top